បាល់ទាត់អន្តរជាតិ
Pep Guardiola សរសើរពីទម្រង់លេងដ៏ល្អរបស់ Barcelona ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី

គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បាននិយាយក្រោយការប្រកួតដែលក្រុមរបស់ខ្លួនបានចាញ់ Barcelona ក្នុងការប្រកួតមិត្តភាព កាលពីប៉ុន្មានថ្ងៃមុនដែលធ្វើឡើងនៅទីក្រុង Orlando (សហរដ្ឋអាមេរិក)។ យ៉ាងណាមិញ Man City បានប្រកួតបញ្ចប់ទៅស្មើ 2-2 ជាមួយ Barcelona តែពួកគេបានចាញ់តាមរយៈបាល់ប៉េណាល់ទីកាត់សេចក្ដីដោយលទ្ធផល 1-4។
ដោយឡែកលោក Pep Guardiola បានកត់សម្គាល់ឃើញថា ទម្រង់លេងរបស់ Barcelona ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Hansi Flick ពិតជាមានភាពល្អប្រសើរខ្លាំង។ មិនតែប៉ុណ្ណោះគ្រូបង្វឹករបស់ Man City រូបនេះក៏បានលើកឡើងដែរថា គាត់ពិតជាចូលចិត្តការប្រកួតរបស់ Barcelona។
យោងតាមសម្ដីរបស់ Pep Guardiola ដែលបានដកស្រង់ដោយ Mundo Deportivo បានឲ្យដឹងថា ទោះបីជាការចាប់ផ្ដើមរដូវកាលថ្មីនៅមានរយៈពេលយូរក៏ដោយ Barcelona កំពុងបានធ្វើឲ្យលោកចាប់អារម្មណ៍ ព្រោះក្រុមរបស់ពួកគេទាំងមូលបានបង្ហាញទម្រង់លេងដ៏ល្អ។
ប្រភព: Telecomasia