បាល់ទាត់អន្តរជាតិ
តោខៀវ Chelsea កំពុងចាប់អារម្មណ៍ចង់បាន Rafael Leao មកជំនួសកន្លែងរបស់ Lukaku

របាយការណ៍ចុងក្រោយមួយពីគេហទំព័រ 90 នាទី បានឲ្យដឹងថា ពេលនេះក្លឹបតោខៀវ Chelsea កំពុងតាមដានលើខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Rafael Leao ដែលបច្ចុប្បន្នជាកីឡាកររបស់ក្លឹប AC Milan។
យ៉ាងណាមិញ ក្លឹបតោខៀវ Chelsea បានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះលែងឲ្យ Romelu Lukaku ចាកចេញពីក្លឹបនៅរដូវក្តៅនេះ ខណៈដែលអនាគតរបស់ Timo Werner, Hakim Ziyech និង Christian Pulisic ក៏ហាក់ដូចជាមិនទាន់ប្រាកដប្រជា។
Leao បានបញ្ចប់យុទ្ធនាការនៅរដូវកាលនេះ ជាមួយនឹងការស៊ុតបញ្ចូលទីបាន 14 គ្រាប់ និង Assist 10 ដង និងបានលើកពានលីគកំពូលជាមួយ AC Milan ទៀតផង។ កីឡាករវ័យ 22 ឆ្នាំរូបនេះ នៅក្លឹបបច្ចុប្បន្នរបស់ខ្លួន គាត់លេងជាខ្សែប្រយុទ្ធស្លាប ប៉ុន្តែ Leao ក៏មានសមត្ថភាពលេងជាខ្សែប្រយុទ្ធកណ្តាលបានដែរ។
លើសពីនេះទៅទៀត ក្រៅពី Leao ខ្សែប្រយុទ្ធស្លាប Ousmane Dembele របស់ Barcelona គឺជាគោលដៅចម្បងមួយដែរ ដោយក្លឹបតោខៀវចង់រងចាំនាំយកខ្សែប្រយុទ្ធស្លាបសញ្ជាតិបារាំងរូបនេះ ដោយឥតគិតថ្លៃ នៅពេលដែល Dembele ផុតកុងត្រានាពេលឆាប់ៗនេះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ21 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ