Connect with us

បាល់ទាត់អន្តរជាតិ

Jose Mourinho កំពុង​បញ្ចុះបញ្ចូល Amrabat ឲ្យ​ផ្ទេរ​មក​ទឹកដី​ទួរគី

Published

on

ក្លឹប Fenerbahce របស់​ទួរគី កំពុង​ព្យាយាម​ស្វែងរក​កីឡាករ​ដែល​មាន​គុណភាព​នៅ​តំបន់​បម្រើ​ដើម្បី​មក​ពង្រឹង​ក្រុម​របស់​ពួកគេ​នៅ​រដូវក្ដៅ​នេះ ហើយ​ក៏​បាន​មើល​ឃើញ​កីឡាករ Sofyan Amrabat របស់ Fiorentina ផង​ដែរ។

យោងតាម​អ្នកកាសែត​លោក Nicolo Schira បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្លឹប Fenerbahce គឺ​លោក Jose Mourinho បាន​ចាប់​អារម្មណ៍ និង​ចង់​ឲ្យ​ក្លឹប​របស់​ខ្លួន​ទិញ​យក​ខ្សែបម្រើ​សញ្ជាតិ​ម៉ារ៉ុក​រូប​នេះ។ គេ​បាន​ដឹង​ថា Jose Mourinho កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ Amrabat ផ្ទេរ​ចូលរួម​ជាមួយ​ក្លឹប​របស់​ខ្លួន។

របាយការណ៍​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​បាន​ឲ្យ​ដឹង​ថា ក្លឹប Fenerbahce នឹង​អាច​​ដាក់​សំណើរ​ជា​លើក​ដំបូង​ទៅ​កាន់​ក្លឹប Fiorentina ចំនួន 10 លានអឺរ៉ូ សម្រាប់​តម្លៃ​ផ្ទេរ​កីឡាករ​វ័យ 27 ឆ្នាំ​រូប​នេះ។ យ៉ាង​ណា​មិញ​ក្លឹប​នៅ​ទី​ក្រុង​អ៊ីស្តង់ប៊ុល​មួយ​នេះ ទើប​នឹង​បាន​ប្រកាស​ពី​ការ​ចុះ​ហត្ថលេខា​លើ​មិត្ត​រួម​ជាតិ​របស់ Amrabat ផង​ដែរ​គឺ​ខ្សែ​ប្រយុទ្ធ Youssef En-Nesiri។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២