បាល់ទាត់អន្តរជាតិ
Liverpool ដាក់សំណើរផ្ទេរខ្សែបម្រើវ័យក្មេងរបស់ក្លឹប Genoa
ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា បានដាក់សំណើរដើម្បីចុះហត្ថលេខាលើខ្សែបម្រើកណ្តាលសញ្ជាតិដាណឺម៉ាកវ័យ 23 ឆ្នាំ Morten Frendrup ពីក្លឹប Genoa របស់ Serie A។ យ៉ាងណាមិញនៅរដូវកាលក្រោយ គឺជាការចាប់ផ្ដើមយុគសម័យរបស់លោក Arne Slot ហើយជាការពិត ហង្សក្រហមកំពុងព្យាយាមរុះរើកីឡាករឡើងវិញ ដើម្បីត្រៀមប្រយុទ្ធនាពេលឆាប់ៗខាងមុខ។
មានកីឡាករជាច្រើនដែលស្ថិតនៅក្នុងរ៉ាដារបស់ Liverpool តែពួកគេមិនទាន់ចុះហត្ថលេខាបាននៅឡើយ។ មួយក្នុងចំណោមកីឡាករដែលស្ថិតក្នុងការពេញចិត្តរបស់ Liverpool គឺខ្សែបម្រើ Morten Frendrup ដែលជាកីឡាករឡើងជើងខ្លាំង ចាប់តាំងពីបានចូលរួមជាមួយក្លឹប Genoa ក្នុងខែមករា ឆ្នាំ 2022 មក។
Morten Frendrup បានក្លាយជាកីឡាករដ៏សំខាន់សម្រាប់ Genoa ក្នុងរយៈពេល 2 ឆ្នាំកន្លះកន្លងមកនេះ។ ដោយឡែកយោងតាមកាសែតអ៊ីតាលី Tutto Mercato Web បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool កំពុងមានភាគរយខ្ពស់ ក្នុងការចុះហត្ថលេខាបានសម្រេចលើកីឡាករឆ្នើម Morten Frendrup ខណៈដែលពួកគេបានដាក់សំណើរជាលើកដំបូងនៅក្នុងទំហំទឹកប្រាក់ចំនួន 21 លានផោន ដើម្បីនាំយកគាត់មក Anfield នៅរដូវក្តៅនេះ។
កន្លងមកគ្រូបង្វឹករបស់ក្លឹប Genoa លោក Alberto Gilardino ធ្លាប់បាននិយាយថា Frendrup គឺជាកីឡាករដ៏សំខាន់របស់ក្រុម និងជាកីឡាករដែលមិនអាចលក់បានដាច់ខាងនៅរដូវក្តៅនេះ។ ទោះជាយ៉ាងណាក្លឹប ក៏មិនទាន់បានបដិសេធមិនទទួលយកសំណើររបស់ Liverpool ដែរ ដោយពេលនេះពួកគេកំពុងពិចារណានៅឡើយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
Militao ត្រឡប់មកវិញ ខណៈកីឡាករសំខាន់ 2 រូបនឹងខកខានការប្រកួតទល់នឹង Real Sociedad នៅថ្ងៃអាទិត្យនេះ
-
បាល់ទាត់អន្តរជាតិ5 days ago
Cristiano Ronaldo ប្រាប់ឈ្មោះអតីតក្លឹបចាស់មួយ ដែលគាត់ស្រឡាញ់បំផុត
-
បាល់ទាត់អន្តរជាតិ5 days ago
ខ្សែការពារសំខាន់ម្នាក់របស់ Pep Guardiola រងរបួសធ្ងន់