បាល់ទាត់អន្តរជាតិ
មិនទាន់ច្បាស់ថា នឹងទៅទីណានៅឡើយ ពេលនេះ Alvarez ត្រូវបានក្លឹបយក្សមួយនៅអង់គ្លេសចាប់អារម្មណ៍

ក្លឹបកំពូលៗរបស់ Premier League នៅតែបានចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Julian Alvarez របស់ក្លឹបមេឃខៀវ Manchester City ស្របពេលដែលកីឡាករឆ្នើមរូបនេះ កំពុងត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងការចាកចេញទៅក្លឹបផ្សេង នៅមុនរដូវកាលក្រោយចាប់ផ្ដើម។
យោងតាមគេហទំព័រ The Mirror បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal កំពុងតាមដានពីស្ថានភាពរបស់កីឡាករវ័យ 24 ឆ្នាំរូបនេះ។ គេបានរាយការណ៍ថា ក្លឹបកាំភ្លើងធំកំពុងពិចារណាផ្ទេរខ្សែប្រយុទ្ធចំណូលថ្មីម្នាក់ ខណៈដែលថ្មីៗនេះពួកគេបានទិញត្រឹមតែខ្សែការពារម្នាក់ប៉ុណ្ណោះគឺ Riccardo Calafiori។
ស្ថានភាពដ៏លំបាករបស់ Alvarez ដែលមិនអាចក្លាយជាជម្រើសដំបូងរបស់ក្រុមបាន ធ្វើឲ្យក្រុមរបស់លោក Mikel Arteta ទទួលបានឱកាសដ៏ល្អមួយ ដោយចង់នាំយកគេមក Arsenal។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ អាចជួយឲ្យតំបន់ប្រយុទ្ធកាន់តែមានប្រសិទ្ធិភាពខ្ពស់ ហើយគេក៏អាចក្លាយជាតួអង្គដ៏សំខាន់ប្រសិនបើ Gabriel Jesus មានបញ្ហារបួសកើតឡើង។
ប្រភព: Dailysports