បាល់ទាត់អន្តរជាតិ
Liverpool កំណត់គោលដៅលើខ្សែការពារវ័យក្មេងរបស់អាហ្សង់ទីន Julio Soler
ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅលើខ្សែការពារឆ្វេងរបស់ក្លឹប Atletico Lanus គឺកីឡាករ Julio Soler។ យ៉ាងណាមិញ ក្លឹបយក្សរបស់អង់គ្លេសមួយនេះ បានចាត់ទុក Julio Soler ជាអ្នកស្នងតំណែងដ៏សាកសមបំផុតរបស់ Andrew Robertson។
កីឡាករវ័យ 19 ឆ្នាំ Julio Soler មានទម្រង់លេងដ៏លេចធ្លោរយ៉ាងខ្លាំងក្នុងក្រុមយុវជនរបស់អាហ្សង់ទីន ដែលដឹកនាំដោយលោក Javier Mascherano ដែលជាអតីតកីឡាកររបស់ក្លឹបហង្សក្រហម Liverpool ផងដែរ។ គាត់បានចូលលេងស្ទើរគ្រប់ប្រកួត នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងទីក្រុងប៉ារីសឆ្នាំ 2024។
យោងតាមកាសែត The Sun បានឲ្យដឹងថា ខ្សែការពារដែលកើតក្នុងឆ្នាំ 2005 រូបនេះ កំពុងត្រូវបានទាក់ទងដោយ Liverpool ដោយពួកគេព្យាយាមពិភាក្សាអំពីលទ្ធភាពនៃការផ្ទេរគេឲ្យបានសម្រេចតាមដែលអាចធ្វើទៅបាន។ ហង្សក្រហមជឿថា Julio Soler អាចជាអ្នកជំនួសតំណែងរយៈពេលវែងរបស់ Robertson ដែលកីឡាករវ័យ 30 ឆ្នាំរូបនេះ អាចនឹងចាកចេញទៅចូលរួមជាមួយ Bayern Munich នៅឆ្នាំក្រោយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Jurgen Klopp លើកឡើងថា កីឡាករមិនមែនជាផ្នែកមួយដ៏សំខាន់ ក្នុងការធ្លាក់ចុះនៃទម្រង់លេងរបស់បិសាចក្រហមនោះទេ
-
បាល់ទាត់អន្តរជាតិ5 days ago
Paul Dybala បង្ហាញអារម្មណ៍ពិតរបស់ខ្លួន ក្រោយបានពាក់អាវលេខ 10 នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ3 days ago
Joshua Kimmich កំពុងមានជម្រើស 2 រវាង Barcelona និង Real Madrid