Connect with us

បាល់ទាត់អន្តរជាតិ

Hansi Flick បដិសេធ​មិន​ឲ្យ​ក្លឹប​ចុះ​ហត្ថលេខា​លើ N’Golo Kante

Published

on

យោងតាម Mundo Deportivo បាន​រាយការណ៍​ថា លោក Hansi Flick ដែល​ជា​គ្រូបង្វឹក​របស់​ក្លឹប Barcelona បាន​បដិសេធ​មិន​ចង់​បាន​ខ្សែ​បម្រើ​កណ្ដាល N’Golo Kante របស់​ក្លឹប Al-Ittihad។ យ៉ាង​ណា​មិញ នៅ​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ N’Golo Kante ត្រូវ​បាន​ផ្សារភ្ជាប់​ខ្លាំង ជាមួយ​នឹង​ការ​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​នឹង​ក្លឹប​អ្នក​មាន​បុណ្យ Barcelona។

យោង​តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ​ដែរ​បាន​ឲ្យ​ដឹង​ថា គ្រូ​បង្វឹក​របស់​ក្លឹប Barcelona បច្ចុប្បន្ន​បាន​រារាំង​មិន​ឲ្យ​មាន​ការ​ផ្ទេរ​ខ្សែបម្រើ​វ័យ 33 ឆ្នាំ​រូបនេះ​ឡើយ បើ​ទោះ​បី​ជា​គេ​ទទួលបាន​ការ​ពេញ​ចិត្ត និង​ចង់​ចុះ​ហត្ថលេខា​ពី​សំណាក់​ប្រធាន​ផ្នែក​កីឡា​របស់​ក្លឹប​គឺ​លោក Deco ក៏​ដោយ។

ហេតុផល​ចម្បង​របស់​លោក Hansi Flick សម្រាប់​ការ​សម្រេច​ចិត្ត​បែប​នេះ គឺ​មហិច្ឆតា​របស់​គាត់​ក្នុង​ការ​ផ្តោត​លើ​កីឡាករ​វ័យ​ក្មេង និង​ជា​ពិសេស​កីឡាករ​ដែល​មាន​ដើម​កំណើត​នៅ​ទឹកដី​អេស្ប៉ាញ​ស្រាប់​តែ​ម្ដង។ គួរ​ចាប់​អារម្មណ៍​ផង​ដែរ​ថា ថ្វី​ត្បិត​តែ​បច្ចុប្បន្ន N’Golo Kante កំពុង​ប្រកប​អាជីព​នៅ​មជ្ឈឹម​បូព៌ា​ក៏​ដោយ តែ​ទម្រង់​លេង​របស់​គាត់​នៅ​តែ​លេច​ធ្លោរ​ខ្លាំង ហើយ​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ គាត់​ថែម​ទាំង​ត្រូវ​បាន​គ្រូ​បង្វឹក​កោះហៅ​ឲ្យ​ចូល​ក្រុម​ជម្រើស​ជាតិ​បារាំង ក្នុង​ការ​បំពេញ​កាតព្វ​កិច្ច​ក្នុង​ព្រឹត្តិការណ៍ Euro 2024 ផងដែរ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២