បាល់ទាត់អន្តរជាតិ
Xavi Simons បន្តរួមរស់ជាមួយ RB Leipzig មួយរដូវកាលទៀត
ខ្សែប្រយុទ្ធស្លាប Xavi Simons នឹងបន្តរួមរស់ជាមួយក្លឹប RB Leipzig មួយរដូវកាលទៀត ក្នុងនាមជាកីឡាករខ្ចីជើងដដែល (នេះបើយោងតាមការអះអាងរបស់ក្លឹប RB Leipzig បានចុះផ្សាយ)។ ការលេងឲ្យ RB Leipzig របស់កីឡាករសញ្ជាតិហូឡង់រូបនេះ គឺជាការរួមរស់រយៈពេល 2 រដូវកាលជាប់ៗគ្នាហើយក្នុងក្របខ័ណ្ឌ Bundesliga។
យ៉ាងណាមិញ RB Leipzig បានចុះកិច្ចព្រមព្រៀងថ្មីដែលជាការខ្ចីជើងពី PSG ដោយមានសុពលភាពរហូតដល់រដូវក្តៅឆ្នាំ 2025 និងគ្មានសិទ្ធិក្នុងការទិញផ្ដាច់កុងត្រា។ ជាមួយគ្នានេះដែរ ក្លឹបអាឡឺម៉ង់ RB Leipzig បានប្រកាសថា នៅរដូវកាលថ្មីខាងមុខនេះ Xavi Simons នឹងប្រើប្រាស់អាវលេខ 10។
សូមរំលឹកផងដែរថា កីឡាករវ័យ 21 ឆ្នាំ Xavi Simons នៅមានកុងត្រា និងជាកម្មសិទ្ធិរបស់ PSG រហូតដល់ឆ្នាំ 2027។ ខ្សែប្រយុទ្ធឆ្នើមរូបនេះ គឺជាអតីតយុវជនរបស់ក្លឹប Barcelona និងបានចូលរួមជាមួយ PSG តាំងពីគាត់នៅក្មេង ក្នុងអំឡុងឆ្នាំ 2019។ ទោះជាយ៉ាងណា ចាប់តាំងពីត្រូវបានប្រូម៉ូតឡើងមកលេងជាមួយក្រុមឈុតធំរបស់ PSG នៅឆ្នាំ 2022 មកដល់បច្ចុប្បន្នគាត់បង្ហាញខ្លួនបានត្រឹមតែ 11 ប្រកួតប៉ុណ្ណោះ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
Militao ត្រឡប់មកវិញ ខណៈកីឡាករសំខាន់ 2 រូបនឹងខកខានការប្រកួតទល់នឹង Real Sociedad នៅថ្ងៃអាទិត្យនេះ
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ប្រាប់ឈ្មោះអតីតក្លឹបចាស់មួយ ដែលគាត់ស្រឡាញ់បំផុត
-
បាល់ទាត់អន្តរជាតិ5 days ago
បិសាចក្រហមត្រៀមកញ្ចប់ថវិកា 70 លានផោន ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់របស់ Crystal Palace នៅឆ្នាំក្រោយ