បាល់ទាត់អន្តរជាតិ
ក្លឹបកាំភ្លើងធំ Arsenal កំពុងសម្លឹងមើលការផ្ទេរខ្សែប្រយុទ្ធ Gianluca

ក្លឹបកាំភ្លើងធំ Arsenal កំពុងរៀបចំផែនការផ្ទេរសម្រាប់ខ្សែប្រយុទ្ធរបស់ក្លឹប Sassuolo គឺកីឡាករ Gianluca Scamacca ខណៈបច្ចុប្បន្នពួកគេកំពុងខ្វះខ្សែប្រយុទ្ធកណ្ដាលដែលមុតស្រួច បន្ទាប់ពីការចាកចេញរបស់ Aubameyang និង Alexandre Lacazette។
នាយកបច្ចេកទេសរបស់កាំភ្លើងធំ Arsenal បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើគោលដៅផ្ទេរដែលភាគច្រើនជាខ្សែប្រយុទ្ធកណ្ដាល។ កីឡាករដែលស្ថិតក្នុងក្រសែភ្នែករបស់ក្រុមកាំភ្លើងធំរួមមានដូចជា Gabriel Jesus របស់ Man City, Lauturo Martinez របស់ Inter Milan និងកីឡាករ Richarlison របស់ Everton។
ពេលនេះ ក្លឹបកាំភ្លើងធំក៏ចាប់ផ្ដើមចង់បាន Gianluca Scamacca បន្ទាប់ពីឃើញកីឡាកររូបនេះ មានទម្រង់លេងលេចធ្លោរខ្លាំងទាំងនៅក្រុមជម្រើសជាតិអ៊ីតាលី និងនៅក្លឹប Sassuolo។ Gianluca បានស៊ុតបញ្ចូលទី 16 គ្រាប់ ក្នុងការបង្ហាញខ្លួន 36 ប្រកួត ក្នុងក្របខណ្ឌ Serie A ឆ្នាំនេះ។
ប្រភព: 90 Min