បាល់ទាត់អន្តរជាតិ
ហង្សក្រហមកំពុងទទួលបានឱកាសចុះហត្ថលេខាលើ Chiesa
ក្លឹបហង្សក្រហម Liverpool ត្រូវគេដឹងថា កំពុងទទួលបានឱកាសដ៏សំខាន់មួយ ដើម្បីអាចចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាប Federico Chiesa ខណៈដែលគ្រូបង្វឹកថ្មីរបស់ Juventus លោក Thiago Motta បានបង្ហាញថា កីឡាករសញ្ជាតិអ៊ីតាលីរូបនេះមិនស្ថិតក្នុងផែនការប្រើប្រាស់របស់គាត់នៅរដូវកាលថ្មីខាងមុខនេះឡើយ។
យ៉ាងណាមិញ Chiesa គឺជាកីឡាករដែលមានទម្រង់លេងដ៏ល្អមួយរូប និងតែងតែបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិអ៊ីតាលីតាំងពីពេលដែលគាត់នៅជាកីឡាកររបស់ក្លឹប Fiorentina មកម្ល៉េះ។ ដោយឡែក កាលពីរដូវកាលមុនគាត់ស៊ុតបញ្ចូលទីបាន 10 គ្រាប់សម្រាប់ Juventus ប៉ុន្តែក្រោយការបណ្តេញលោក Massimiliano Allegri ចេញពីតំណែងជាគ្រូបង្វឹក បានធ្វើឲ្យអនាគតរបស់កីឡាករវ័យ 26 ឆ្នាំរូបនេះស្ថិតក្នុងភាពមិនច្បាស់លាស់។
បើយើងចោលភ្នែកក្រឡែកទៅមើលអតីតកាលឆ្នាំ 2021 ពេលនោះ Liverpool ពិតជាអន្ទះសារយ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើ Federico Chiesa ជាពិសេសបន្ទាប់ពីកីឡាករឆ្នើមរូបនេះបានឈ្នះពាន Euro 2020 ជាមួយក្រុមជម្រើសជាតិអ៊ីតាលី។ ក្នុងអំឡុងឆ្នាំនោះ Liverpool បានដាក់សំណើរ 85 លានផោន ប៉ុន្តែ Juventus បានបដិសេធសំណើរនោះភ្លាមៗ ដោយពួកគេបានអះអាងថា Chiesa គឺជាកីឡាករដែលមិនអាចលក់បានដាច់ខាត។
យ៉ាងណាពេលនេះអ្វីៗបានផ្លាស់ប្ដូរ ហើយ Federico Chiesa ហាក់ដូចជាកីឡាករដែលលែងសូវមានតម្លៃសម្រាប់ Juventus ហើយ។ ប្រសិនបើហង្សក្រហមនៅតែចង់បាន Federico Chiesa នោះពួកគេនឹងអាចសម្រេចវាបាននៅរដូវក្ដៅនេះ ហើយក៏មិនចាំបាច់ចំណាយប្រាក់ច្រើនខ្ទងរាប់សិបលានផោនដូចកាលពីមុននោះឡើយ។
ប្រភព: Khelnow
-
បាល់ទាត់អន្តរជាតិ4 days ago
Militao ត្រឡប់មកវិញ ខណៈកីឡាករសំខាន់ 2 រូបនឹងខកខានការប្រកួតទល់នឹង Real Sociedad នៅថ្ងៃអាទិត្យនេះ
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ប្រាប់ឈ្មោះអតីតក្លឹបចាស់មួយ ដែលគាត់ស្រឡាញ់បំផុត
-
បាល់ទាត់អន្តរជាតិ4 days ago
ខ្សែការពារសំខាន់ម្នាក់របស់ Pep Guardiola រងរបួសធ្ងន់