Connect with us

បាល់ទាត់អន្តរជាតិ

Liverpool បង្ហើប​ថា បើ​បាន 100 លាន នឹង​លក់​កីឡាករ​ឆ្នើម​រូប​នេះ​ហើយ!!!

Published

on

ក្លឹប​ហង្សក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​ដេញ​ថ្លៃ​ដ៏​ធំ​ពី​ក្លឹប​នៅ Saudi Pro League សម្រាប់​ខ្សែប្រយុទ្ធ Mohamed Salah។ ទោះ​បី​ជា​មក​ដល់​ពេល​នេះ​ក្ដី កីឡាករ​វ័យ 32 ឆ្នាំ​រូបនេះ​នៅ​តែ​បន្ត​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ការចាកចេញ​ទៅ​ប្រកប​អាជីព​នៅ​​មជ្ឈិមបូព៌ា។

យ៉ាង​ណា​មិញ Mohamed Salah អាច​ត្រូវ​បាន​ចាត់​ទុក​ជា​វីរបុស​មួយរូប​របស់ Liverpool ដោយ​គាត់​បាន​រស់​នៅ​ក្នុង​ទ្រនំ​ជាមួយ​ក្លឹប​យក្ស​អង់គ្លេស​មួយ​នេះ អស់​រយៈពេល 7 ឆ្នាំ​មក​ហើយ ដោយ​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​សរុប​រហូត​ដល់ 349 ប្រកួត និង​រួមចំណែក​ជាមួយ​នឹង​ស៊ុត​បញ្ចូលទី​បាន 211 គ្រាប់។

ដោយ​ឡែក​កីឡាករ​សញ្ជាតិ​អេហ្ស៊ីប​រូបនេះ ហាក់​មិន​សម​ប្រកប​ប៉ុន្មាន​ឡើយ​កាល​ពី​រដូវកាល​មុន ប៉ុន្តែ​គាត់​នៅ​តែ​អាច​ស៊ុត​បញ្ចូលទី​បាន 25 គ្រាប់ និង​បាន​ជួយ​ឲ្យ​ហង្សក្រហម​បាន​បញ្ចប់​រដូវកាល​ដោយ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 3 ក្នុង​តារាង Premier League។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យោងតាម​គេហទំព័រ Football Insider បាន​ឲ្យ​ដឹង​ថា Liverpool កំពុង​ត្រៀម​រៀបចំ​សម្រាប់​ទទួល​យក​ការ​ដេញ​ថ្លៃ​សម្រាប់ Mohamed Salah ពី​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត​នៅ​រដូវក្ដៅ​នេះ។ ប៉ុន្តែ Liverpool នឹង​ទទួល​យក​តម្លៃ​នៃ​ការ​ដេញ​ថ្លៃ​លើ Mohamed Salah លុះ​ត្រូវ​តែ​បាន​តម្លៃ​នៃ​សំណើរ​នោះ​​រហូត​ដល់ 100 លានផោន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២