បាល់ទាត់អន្តរជាតិ
Marc Guiu ប្រាប់មូលហេតុដែលខ្លួនសម្រេចចិត្តចាកចេញពី Barcelona ទៅចូលរួមជាមួយ Chelsea

កីឡាករឆ្នើមវ័យ 18 ឆ្នាំ Marc Guiu បានចាកចេញពីក្លឹប Barcelona ទៅកាន់តោខៀវ Chelsea កាលពីពេលថ្មីៗកន្លងទៅ។ ខ្សែប្រយុទ្ធរូបនេះ ត្រូវបាន Barcelona ប្រូម៉ូតឡើងមកលេងជាមួយឈុតធំរួចហើយ និងធ្លាប់បានបង្ហាញខ្លួនជាមួយក្រុមកាលពីរដូវកាលមុនផងដែរ តែទោះបីជាបែបនេះក៏ដោយ គាត់នៅតែសម្រេចចិត្តចាកចេញពីទឹកដីអេស្ប៉ាញ។
Marc Guiu ត្រូវបានគេមើលឃើញថា នឹងក្លាយជាអនាគតនៃខ្សែប្រយុទ្ធដ៏លេចធ្លោរខ្លាំងមួយរូប។ ទោះជាយ៉ាងណាក៏ដោយ កីឡាករឆ្នើមរូបនេះបានចូលរួមជាមួយក្លឹបតោខៀវ ជាមួយនឹងលក្ខខណ្ឌផ្ទេរក្នុងតម្លៃត្រឹមតែ 5 លានផោនប៉ុណ្ណោះ ហើយគាត់បានចុះកុងត្រាជាមួយក្លឹបថ្មី Chelsea ដែលមានសុពលភាពដល់ឆ្នាំ 2029។
ការផ្លាស់ប្ដូរក្លឹបនៅក្នុងដំណាក់កាលនេះ គឺជាផ្លាស់ប្ដូរដ៏ធំមួយសម្រាប់កីឡាករវ័យក្មេងដូចជា Marc Guiu ហើយជាពិសេសេគាត់បានចាកចេញពីប្រទេសកំណើតរបស់ខ្លួនថែមទៀតផង។ ទោះជាយ៉ាង Marc Guiu គិតថា ការសម្រេចចិត្តរបស់គាត់គឺត្រឹមត្រូវ។
ថ្មីៗនេះ Marc Guiu បាននិយាយថា៖ “ខ្ញុំតែងតែមានក្ដីសុបិនចង់លេងនៅ Premier League ហើយ Chelsea គឺជាក្លឹបដ៏អស្ចារ្យមួយដែលមានប្រវត្តិសាស្ត្រពីយូរណាល់មកហើយ។ វាជាការសម្រេចចិត្តដ៏លំបាក ប៉ុន្តែវាជាឱកាសដ៏ពិសេស ដូច្នេះខ្ញុំត្រូវតែចាប់យកវា”។
ប្រភព: Metro
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!