បាល់ទាត់អន្តរជាតិ
Pepe ប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់
ខ្សែការពារជើងចាស់ Pepe បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយកាលពីម្សិលមិញ។ កីឡាករវ័យ 41 ឆ្នាំរូបនេះបានបង្ហាញខ្លួន 34 ប្រកួតឲ្យក្លឹប Porto អំឡុងយុទ្ធនាការរដូវកាលមុន 2023-2024 ប៉ុន្តែគាត់មិនបានចុះហត្ថលេខាដើម្បីបន្តកុងត្រាថ្មីជាមួយក្លឹបយក្សព័រទុយហ្គាល់មួយនេះទេ។
ដោយឡែក Pepe ក៏ជាកីឡាករដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់នៅក្នុងព្រឹត្តិការណ៍ Euro 2024 ផងដែរ ដោយក្នុងអំឡុងពេលនោះ គាត់បានបង្ហាញខ្លួនចំនួន 4 ប្រកួត និងជួយឲ្យក្រុមជម្រើសជាតិរបស់ខ្លួនឡើងទៅដល់វគ្គ 8 ក្រុមចុងក្រោយ តែក៏បានធ្លាក់ក្រោមស្នាដៃរបស់បារាំង។
ខ្សែការពារកណ្តាលរូបនេះ បានក្លាយជាកីឡាករដែលមានវ័យចំណាស់ជាងគេបំផុតនៅ Euro 2024 និងជាកីឡាករដែលអាយុច្រើនជាងគេពេលដែលគាត់បង្ហាញខ្លួននៅក្នុងការប្រកួត UEFA Champions League សម្រាប់ក្លឹប Porto កាលពីរដូវកាលមុនផងដែរ។
គួររំលឹកផងដែរថា Pepe បានទទួលកេរ្តិ៍ឈ្មោះ និងលេចធ្លោរខ្លាំង ក្នុងអំឡុងពេលដែលគាត់លេងឲ្យក្លឹប Real Madrid។ ក្នុងពេលប្រកបអាជីពនៅទឹកដីអេស្ប៉ាញជាមួយ Real Madrid គាត់បានឈ្នះពាន UCL ចំនួន 3 និងពាន La Liga ចំនួន 3 ដូចគ្នា ហើយមានឱកាសចូលលេងសរុបរហូតដល់ 334 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 15 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 20 ដង។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Jurgen Klopp លើកឡើងថា កីឡាករមិនមែនជាផ្នែកមួយដ៏សំខាន់ ក្នុងការធ្លាក់ចុះនៃទម្រង់លេងរបស់បិសាចក្រហមនោះទេ
-
បាល់ទាត់អន្តរជាតិ5 days ago
Paul Dybala បង្ហាញអារម្មណ៍ពិតរបស់ខ្លួន ក្រោយបានពាក់អាវលេខ 10 នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ3 days ago
Joshua Kimmich កំពុងមានជម្រើស 2 រវាង Barcelona និង Real Madrid