បាល់ទាត់អន្តរជាតិ
ខ្សែការពារហូឡង់ Matthijs de Ligt កំពុងប្រឈមមុខនឹងការជាប់ពន្ធនាគារ ដោយសារ…

កីឡាករឆ្នើម Matthijs de Ligt ដែលជាខ្សែការពារកណ្តាលសម្រាប់ក្លឹប Bayern Munich និងក្រុមជម្រើសជាតិហូឡង់ កំពុងប្រឈមមុខនឹងការជាប់ពន្ធនាគារសម្រាប់ទោសកំហុសមួយដោយគាត់បានរត់គេចចេញពីកន្លែងកើតហេតុនៃគ្រោះថ្នាក់ចរាចរណ៍ដែលខ្លួនបានបង្កឡើង (នេះបើយោងតាមរបាយការណ៍ពី Bild)។
យោងតាមប្រភពដដែលបានរាយការណ៍បន្ថែមថា ពេលចតឡាននៅតំបន់ក្បែរការិយាល័យរបស់ក្លឹប Bayern Munich ខ្សែការពារ Matthijs de Ligt បានបើកបរជ្រុលទៅបុកធ្វើឲ្យខូចខាតរថយន្តមួយគ្រឿងផ្សេងទៀត។ ក្រោយកើតហេតុសមត្ថកិច្ចបានហៅរថយន្តសាមុយ មកស្ទូចយករថយន្តដែលខូចនោះទៅរក្សាទុក ហើយមិនបានឃើញ Matthijs de Ligt នៅទីនោះដើម្បីដោះស្រាយទេ។ ប្រសិនបើគេរកឃើញថា គាត់មានចេតនាគេចចេញពីកន្លែងកើតហេតុនោះមែន គាត់អាចប្រឈមនឹងការផាកពិន័យ រឺជាប់ពន្ធនាគាររហូតដល់ 3 ឆ្នាំ។
គួររំលឹកផងដែរថា កីឡាករវ័យ 24 ឆ្នាំរូបនេះបានរួមរស់នៅក្នុងទ្រនំជាមួយ Bayern Munich តាំងពីឆ្នាំ 2022 ហើយគិតចាប់តាំងពីពេលនោះមកដល់បច្ចុប្បន្ន គាត់បង្ហាញខ្លួនសរុបឲ្យក្លឹបអាឡឺម៉ង់មួយនេះបានចំនួន 73 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបានឈ្នះពាន Bundesliga ក៏ដូចជា German Supercup ផងដែរ។
ប្រភព: Telecomasia
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!