Connect with us

បាល់ទាត់អន្តរជាតិ

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Bayer Leverkusen ត្រៀម​ចាកចេញ​ទៅ​ប្រទេស​អង់គ្លេស

Published

on

ខ្សែប្រយុទ្ធ​របស់​ក្លឹប Bayer Leverkusen គឺ​កីឡាករ Adam Hlozek អាច​នឹង​ផ្លាស់​ទៅ​ប្រកប​អាជីព​នៅ​លីគ​កំពូល​នៃ​ប្រទេស​អង់គ្លេស។ កីឡាករ​វ័យ 22 ឆ្នាំ​រូប​នេះ កំពុង​ពិចារណា​លើ​សំណើរ​ពី​ក្លឹប​នៅ Premier League ខណៈ​ដែល​ក្លឹប​បច្ចុប្បន្ន​របស់​គាត់ ក៏​ហាក់​មាន​ចេតនា​ចង់​ចែក​ផ្លូវ​ជាមួយ Adam Hlozek ផង​ដែរ។

ដោយ​ឡែក Bayer Leverkusen ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទាមទារ​ចង់​បាន​តម្លៃ​ខ្លួន​របស់ Adam Hlozek ចំនួន 17 ទៅ 18 លានអឺរ៉ូ។ គេ​បាន​ដឹង​ថា ក្លឹប Bayer Leverkusen ទទួល​បាន​ការទាក់ទង​ពី​សំណាក់​ក្លឹប​ជា​ច្រើន​នៅ Premier League រួច​ហើយ តែ​គេ​មិន​បាន​បញ្ចេញ​ឈ្មោះ​ក្លឹប​ទាំង​នោះ​ឲ្យ​បាន​ដឹង​ជា​សាធារណៈ​នោះ​ទេ។

នៅ​រដូវក្តៅ​ឆ្នាំ 2022 ខ្សែ​ប្រយុទ្ធសញ្ជាតិ​ឆេក​រូប​នេះ បាន​ផ្លាស់​ទៅ​ក្លឹប Bayer Leverkusen ដោយ​ផ្ទេរ​ពី​ក្លឹប Sparta Prague ក្នុង​តម្លៃ 13 លានអឺរ៉ូ។ បន្ទាប់​ពី​រយៈពេល 2 ឆ្នាំ កីឡាករ​ឆ្នើម​រូប​នេះ នៅ​តែ​មិន​អាច​ប្រជែង​តំណែង​លេង​ជា​ជម្រើស​សំខាន់​ក្រោម​ការ​ដឹកនាំ​របស់​លោក Xabi Alonso បាន​ទេ។ កាល​​ពី​​រដូវ​កាល​មុន គាត់​លេង​បាន 36 ប្រកួត ដោយ​ស៊ុត​បញ្ចូល​ទី​បាន 7 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 5 ដង។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២