បាល់ទាត់អន្តរជាតិ
គ្រូបង្វឹក 5 រូបដែលដឹកនាំក្លឹបឲ្យឈ្នះពានច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្របាល់ទាត់
បាល់ទាត់ ជាកីឡាករមួយប្រភេទ ដែលយើងមើលឃើញជាការប្រើប្រាស់កម្លាំង, ថាមពល និងបច្ចេកទេសរបស់កីឡាករនៅលើទីលាន ប៉ុន្តែវាមិនមែនបែបនោះឡើយ ព្រោះមានបុគ្គលម្នាក់ដ៏សំខាន់ផ្សេងទៀតនៅពីក្រោយនោះ គឺគ្រូបង្វឹកដែលដឹកនាំ និងបញ្ជាទៅលើក្រុមទាំងមូល។
ក្រៅពីមានកីឡាករល្អៗហើយនោះ គ្រូបង្វឹកជាចំណែកមួយដ៏សំខាន់ក្នុងការរៀបយុទ្ធសាស្ត្រដើម្បីសម្រេចជោគជ័យដល់ក្រុមតែម្ដង។ ដោយឡែកថ្ងៃនេះយើងនឹងងាកមកមើលគ្រូបង្វឹកដែលជោគជ័យជាច្រើនរូបនៅក្នុងពិភពបាល់ទាត់ តាំងពីអតីតកាលដល់បច្ចុប្បន្នទាំង 5 រូប ដែលធ្លាប់ដឹកនាំក្រុមឲ្យឈ្នះពានច្រើនបំផុត។
5. Jock Stein
លោក Jock Stein គឺជាជើងខ្លាំងម្នាក់នៅក្នុងវិស័យបាល់ទាត់របស់ស្កុតឡេន។ គ្រូបង្វឹករូបនេះធ្លាប់ឈ្នះពានសរុប 26 ពាន ហើយគាត់បានដឹកនាំក្លឹប Celtic រហូតដល់ 13 ឆ្នាំ។ គាត់ក៏ធ្លាប់បានទៅដឹកនាំក្លឹប Leeds United និងក្រុមបាល់ទាត់នៃប្រទេសស្កុតឡែនផងដែរ។
4. Valeriy Lobanovskyi
ជាគ្រូបង្វឹកមកពីប្រទេសអ៊ុយក្រែន Valeriy Lobanovskyi បានឈ្នះពានសរុបចំនួន 29 ពាន ក្នុងនាជាគ្រូបង្វឹកអាជីព។ គាត់ត្រូវបានគេស្គាល់ជាទូទៅថា ជាអ្នកបង្កើតនូវទម្រង់លេង “False 9” និង “Total Football”។
3. Mircea Lucescu
ចំណាត់ថ្នាក់ទី 3 នេះបានទៅលើលោក Mircea Lucescu ដែលធ្លាប់ដឹកនាំក្រុមឲ្យឈ្នះពានចំនួន 32 ពាន នៃអាជីពរបស់ខ្លួន។ បុរសសញ្ជាតិរ៉ូម៉ានីរូបនេះ បច្ចុប្បន្នកំពុងដឹកនាំក្លឹប Dynamo Kyiv នៅអ៊ុយក្រែន។ គាត់ធ្លាប់បានជួយក្លឹប Galatasaray ឲ្យឈ្នះពានរង្វាន់ UEFA Super Cup ក្នុងឆ្នាំ 2000 ដោយបានផ្តួល Real Madrid នៅវគ្គផ្ដាច់ព្រ័ត។
2. Pep Guardiola
លោក Pep Guardiola បានប្រមូលពានរង្វាន់ដែលគិតមកទល់នឹងពេលនេះមានចំនួនរហូតដល់ 40 ហើយ នៅក្នុងអាជីពជាគ្រូបង្វឹករបស់គាត់។ បុរសសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានគេចាត់ទុកជាគ្រូបង្វឹកដ៏ល្អបំផុតនាពេលបច្ចុប្បន្ន ហើយគាត់ធ្លាប់បានដឹកនាំក្លឹបធំៗជាច្រើនដូចជា Barcelona, Bayern Munich និងបច្ចុប្បន្នគឺ Manchester City។ បន្ថែមលើសពីនេះទៀត Pep Guardiola ជាគ្រូបង្វឹកដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែងនោះទេ។
1. Sir Alex Ferguson
អតីតគ្រូបង្វឹកឆ្នើមរូបនេះ គឺជាអ្នកដែលឈរនៅចំណាត់ថ្នាក់លេខ 1 ជាអ្នកឈ្នះពានច្រើនជាងគេ។ លោក Sir Alex Ferguson បានចំណាយពេល 27 ឆ្នាំនៅ Manchester United ដោយបានឈ្នះពានរង្វាន់ចំនួន 38 ពាន។ បុរសវ័យ 79 ឆ្នាំរូបនេះក៏ធ្លាប់បានដឹកនាំក្លឹប Aberdeen ឲ្យឈ្នះពានចំនួន 10 ពានផងដែរ ដូច្នេះហើយសរុបពានដែលគាត់ឈ្នះគឺមានរហូតដល់ 48 ពានឯណោះ។
ប្រភព: Khelnow
-
បាល់ទាត់អន្តរជាតិ5 days ago
Jurgen Klopp លើកឡើងថា កីឡាករមិនមែនជាផ្នែកមួយដ៏សំខាន់ ក្នុងការធ្លាក់ចុះនៃទម្រង់លេងរបស់បិសាចក្រហមនោះទេ
-
បាល់ទាត់អន្តរជាតិ5 days ago
Paul Dybala បង្ហាញអារម្មណ៍ពិតរបស់ខ្លួន ក្រោយបានពាក់អាវលេខ 10 នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ3 days ago
Joshua Kimmich កំពុងមានជម្រើស 2 រវាង Barcelona និង Real Madrid