បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ ក្លឹប Barcelona សម្រេចចិត្តលក់ខ្សែប្រយុទ្ធ Ferran Jutgla ទៅឲ្យ Club Brugge

កាលពីម្សិលមិញនេះ ក្លឹបអ្នកមានបុណ្យ Barcelona បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Ferran Jutgla នឹងផ្ទេរទៅលេងនៅក្លឹបនៃប្រទេសប៊ែលហ្ស៊ិកគឺ Club Brugge ក្នុងតម្លៃផ្ទេរត្រឹមតែ 5 លានអឺរ៉ូប៉ុណ្ណោះ។
Ferran Jutgla គឺជាខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ ដែលមានវ័យ 23 ឆ្នាំ និងមានទម្រង់លេងលេចធ្លោរខ្លាំងនៅឈុត Barcelona B ដោយគាត់អាចស៊ុតបញ្ចូលទីបាន 19 គ្រាប់ ក្នុងការបង្ហាញខ្លួនសម្រាប់ការប្រកួត 32 ដង។
ក្រោយមកទៀត Barcelona បានប្រម៉ូតគាត់ឲ្យឡើងមកលេងនៅឈុតធំនៅឆ្នាំ 2021 ប៉ុន្តែគាត់បង្ហាញខ្លួនបានត្រឹមតែ 6 ប្រកួតប៉ុណ្ណោះ និងរកបាន 1 គ្រាប់គត់។ មួយគ្រាប់នោះ គឺជាការស៊ុតបញ្ចូលទីពេលដែល Barcelona ប្រកួតជាមួយក្លឹប Elche។
គាត់បានចូលលេងជាឈុតធំរបស់ក្លឹប Barcelona ត្រឹមតែមួយរដូវកាល ពេលនេះត្រូវបានក្លឹប Barcelona លក់គាត់ទៅឲ្យក្លឹប Club Brugge ខណៈដែល Barcelona កំពុងត្រៀមផ្ទេរខ្សែប្រយុទ្ធចំណូលថ្មី Robert Lewandowski។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ3 days ago
Barcelona ត្រៀមទទួលបានខ្សែការពារចំណូលថ្មីមួយរូប ដោយមិនចំណាយលុយផ្ទេរ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Barcelona ប្រឈមនឹងការបាត់បង់ខ្សែបម្រើ Pablo Gavi នៅចុងបញ្ចប់នៃរដូវកាលនេះ