Connect with us

បាល់ទាត់អន្តរជាតិ

ដាក់​គោលដៅ​រួច​ហើយ ប្រសិន​បើ​មិន​បាន Nico Williams ទេ Barcelona នឹង​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ជំនួស​វិញ

Published

on

នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា Nico Williams នឹង​ក្លាយ​ជា​កីឡាករ​របស់ Barcelona នា​រដូវកាល​ក្រោយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប Athletic Bilbao រូប​នេះ កំពុង​ស្ថិត​ក្នុង​ដំណាក់​នៃ​ការ​បរាជ័យ ខណៈ​ដែល Barcelona ក៏​ត្រៀម​បង្វែរ​គោលដៅ​ដើម្បី​ស្វែងរក​អ្នក​ផ្សេង​ផង​ដែរ។

យោងតាម​ការ​ចុះ​ផ្សាយ​របស់ Mundo Deportivo បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​ក្នុង​ករណី​មិន​អាច​នាំ​យក Nico Williams មក​ទឹកដី Camp Nou បាន​ទេ​នោះ Barcelona នឹង​រៀបចំ​ផែនការ​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​ម្នាក់​ដែល​ជា​ជម្រើស​មួយ​ផ្សេង​ទៀត។ កីឡាករ​ជម្រើស​ដំបូង​ដែល Barcelona បាន​ត្រៀម​ខ្លួន​ដើម្បី​ពិចារណា​ចុះ​ហត្ថលេខា​នោះ​គឺ​ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប​ហង្សក្រហម Luis Diaz។

សម្រាប់​ការ​ចរចា​ជាមួយ Luis Diaz ប្រហែល​ជា​មិន​ពិបាក​ប៉ុន្មាន​ទេ ខណៈ​ដែល​កីឡាករ​រូប​នេះ​ផ្ទាល់ គាត់​​គឺ​ជា​អ្នកគាំទ្រ​ក្លឹប Barcelona ហើយ​ក៏​ធ្លាប់​បាន​សារភាព​ថា ចង់​ទៅ​លេង​នៅ Camp Nou ផង​ដែរ។ តម្លៃ​ខ្លួន​របស់​កីឡាករ​សញ្ជាតិ​កូឡុំប៊ីរូប​នេះ​ប្រហែល​ជា 58 លានអឺរ៉ូ។

ប្រសិន​បើ​មិន​អាច​ចុះ​ហត្ថលេខា​លើ Luis Diaz បាន នោះ​ក្លឹប Barcelona នឹង​ព្យាយាម​ចុះ​ហត្ថលេខា​ជាមួយ Kingsley Coman ដែល​កំពុង​ត្រៀម​ចាកចេញ​ពី Bayern Munich។ ទោះ​ជា​យ៉ាង​ណា Barcelona នៅ​ស្ទាក់ស្ទើរ​ចំពោះ​ការ​ផ្ទេរ​កីឡាករ​សញ្ជាតិ​បារាំង​​រូបនេះ​បន្តិច ព្រោះ​គាត់​តែងតែ​ត្រូវ​បាន​ញុំាញី​ដោយ​បញ្ហា​របួស។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២