Connect with us

បាល់ទាត់អន្តរជាតិ

De Gea ប្រាប់​មូលហេតុ​ដែល​ខ្លួន​សម្រេច​ចិត្ត មិន​ប្រកប​អាជីព​បាល់ទាត់រយៈពេល 1 ឆ្នាំ

Published

on

អ្នកចាំទី​សញ្ជាតិ​អេស្ប៉ាញ David De Gea បាន​ចាកចេញ​ពី​ក្លឹប​បិសាចក្រហម Manchester United នៅ​ចុង​រដូវកាល​ឆ្នាំ 2022/2023 ហើយ​បាន​ចំណាយ​ពេល 1 ឆ្នាំ​ដោយ​សម្រាក​ពី​អាជីព​បាល់ទាត់។ ទោះ​ជា​យ៉ាង​ណា​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន De Gea បាន​ចុះ​ហត្ថលេខា​ចូលរួម​ជាមួយ​ក្លឹប Fiorentina ដែល​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ Serie A របស់​អ៊ីតាលី។

ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ De Gea បាន​ពន្យល់​ពី​មូលហតុ​នៃ​ការ​អវត្តមាន​រយៈពេល 1 ​ឆ្នាំ​របស់​គាត់​ពី​អាជីព​បាល់ទាត់។ អ្នក​ចាំទី​ឆ្នើម​រូប​នេះ​បាន​និយាយ​ថា៖ “Man United គឺ​ជា​ក្លឹប​កំពូល​មួយ ហើយ​បេះដូង​របស់​ខ្ញុំ​នៅ​ជាមួយ​ពួក​គេ​ជានិច្ច។ ខ្ញុំ​មិន​ដែល​គិត​អំពី​ការ​ចូល​និវត្តន៍​ទេ។ វា​ពិបាក​ណាស់​ក្នុង​ការ​ស្វែងរក​ការ​លើក​ទឹក​ចិត្ត ដើម្បី​ចូលរួម​ជាមួយ​ក្លឹប​ថ្មី បន្ទាប់​ពី​រួមរស់​រយៈពេល 12 ឆ្នាំ​នៅ​ក្លឹប​កំពូល​ដូចជា Manchester United។ យ៉ាង​ណា​ទី​បំផុត​​ខ្ញុំ​មាន​អារម្មណ៍​ថា មាន​ការ​លើក​ទឹក​ចិត្ត​ពី Fiorentina”។

គេ​បាន​រាយការណ៍​ថា David De Gea បាន​ចុះ​កុងត្រា​ត្រឹមតែ​រយៈពេល 1 ឆ្នាំ​ប៉ុណ្ណោះ​ជាមួយ Fiorentina។ សូម​រំលឹក​ផង​ដែរ​ថា កាល​ពី​រដូវកាល​មុន Fiorentina បាន​បញ្ចប់​រដូវកាល​ដោយ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 8 ក្នុង​តារាង​ក្របខ័ណ្ឌ Serie A និង​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពាន​រង្វាន់ Conference League តែ​បាន​ចាញ់ Olympiacos។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២