បាល់ទាត់អន្តរជាតិ
ក្លឹប Charlotte FC ចង់ចុះហត្ថលេខានាំយក Miguel Almiron មកទឹកដីអាមេរិកវិញ
ក្លឹប Charlotte FC របស់ MLS ត្រូវបានគេរាយការណ៍ថា បានដាក់សំណើរដើម្បីចរចាលើខ្សែប្រយុទ្ធស្លាប Miguel Almiron ប៉ុន្តែត្រូវបានបដិសេធដោយក្លឹប Newcastle។
យ៉ាងណាមិញ Almiron គឺជាអតីតកីឡាករដែលលេងនៅលីគអាមេរិក ហើយបានចូលរួមជាមួយ Newcastle ដោយផ្ទេរពីក្លឹប Atlanta United ក្នុងតម្លៃប្រហែល 20 លានផោន កាលពីឆ្នាំ 2019 ហើយចាប់តាំងពីពេលនោះមកគាត់បានរួមចំណែកស៊ុតបញ្ចូលទីបាន 30 គ្រាប់ និង Assist បានចំនួន 12 ដង ពីការបង្ហាញខ្លួនសរុប 209 ប្រកួត។
កីឡាករវ័យ 30 ឆ្នាំរូបនេះនៅមានកុងត្រារយៈពេល 2 ឆ្នាំទៀតជាមួយ Newcastle ប៉ុន្តែគាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញនៅរដូវក្តៅនេះ ស្របពេលដែលមានការចាប់អារម្មណ៍ពីក្លឹបជាច្រើននៅក្រៅលីគរបស់អង់គ្លេស។ កន្លងមកមានក្លឹបនៅ Saudi Pro League បានពិភាក្សាជាមួយ Newcastle លើកិច្ចព្រមព្រៀងជាមួយ Almiron ប៉ុន្តែការចរចាពីក្លឹបនៅមជ្ឈឹមបូព៌ាត្រូវបរាជ័យ ហើយធ្វើឲ្យខ្សែប្រយុទ្ធស្លាបរូបនេះស្នាក់នៅក្លឹបបច្ចុប្បន្នរបស់ខ្លួនរហូតមកដល់ពេលបច្ចុប្បន្ន។
Miguel Almiron បានទទួលឱកាសត្រឡប់ទៅទឹកដីនៃសហរដ្ឋអាមេរិកវិញ ខណៈដែលក្លឹប Charlotte FC ចង់បានគាត់។ ទោះជាយ៉ាងណាក៏ដោយរបាយការណ៍ពី Chronicle Live បានរាយការណ៍ថា ក្លឹប Newcastle បានបដិសេធមិនលក់កីឡាករសញ្ជាតិប៉ារ៉ាហ្គាយរូបនេះឡើយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Jurgen Klopp លើកឡើងថា កីឡាករមិនមែនជាផ្នែកមួយដ៏សំខាន់ ក្នុងការធ្លាក់ចុះនៃទម្រង់លេងរបស់បិសាចក្រហមនោះទេ
-
បាល់ទាត់អន្តរជាតិ5 days ago
Paul Dybala បង្ហាញអារម្មណ៍ពិតរបស់ខ្លួន ក្រោយបានពាក់អាវលេខ 10 នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ3 days ago
Joshua Kimmich កំពុងមានជម្រើស 2 រវាង Barcelona និង Real Madrid