Connect with us

បាល់ទាត់អន្តរជាតិ

Minamino បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចាកចេញ​ពី Liverpool ខណៈ​ដែល​មាន​ក្លឹប​ជា​ច្រើន​កំពុង​ចាប់​អារម្មណ៍

Published

on

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន Takumi Minamino កំពុង​ត្រៀម​ខ្លួន​ចាក​ចេញ​ពី​ក្លឹប​ហង្សក្រហម Liverpool នៅ​រដូវក្តៅ​នេះ​ហើយ ខណៈ​ដែល​មាន​ក្លឹប​នៅ Premier League ចំនួន 4 និង Monaco កំពុង​ចាប់​អារម្មណ៍ ដើម្បី​ចុះហត្ថលេខា​លើ​គាត់។

Minamino មិន​បាន​បង្ហាញ​ខ្លួន​បាន​ជាប់​លាប់​ឡើយ ចាប់​តាំង​ពី​ផ្ទេរ​មក​កាន់​ទឹកដី Anfield ក្នុង​ខែ​មករា​ឆ្នាំ 2020។ រដូវកាល​បន្ទាប់ គាត់​ត្រូវ​បាន​ក្លឹប​ហង្សក្រហម​ដាក់ឲ្យ​ខ្ចី​ជើង​ទៅ​កាន់ Southampton។ ក្រោយ​ការ​ខ្ចី​ជើង​ត្រូវ​បញ្ចប់ គាត់​ក៏​វិល​មក Liverpool វិញ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រោយ​ពេល​មក​ពី Southampton វិញ គាត់​នៅ​តែ​មិន​សូវ​មាន​ឱកាស​ដដែល ដោយ​នៅ​រដូវកាល​នេះ គាត់​បង្ហាញ​ខ្លួន​បាន​ត្រឹម​តែ 11 ដង​ប៉ុណ្ណោះ នៅ​ក្របខណ្ឌ Premier League ដោយ​បាន​ស៊ុត​បញ្ចូល​ទៅ 3 គ្រាប់។

ក្លឹប 4 នៅ Premier League ដែល​កំពុង​ចាប់​អារម្មណ៍​ចង់​បាន Minamino មាន៖ Leeds United, Southampton, Fulham និង Wolves។ មាន​ក្លឹប​ផ្សេង​ទៀត​ដូច​ជា RB Salzburg និង Monaco ដែល​ស្ថិត​នៅ Ligue 1 ក៏​ចាប់​អារម្មណ៍​លើ​ការ​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​ជប៉ុន​ដែរ។

ក្លឹប​ហង្សក្រហម និង​កីឡាករ​បាន​និយាយ​គ្នា​រួច​ហើយ សម្រាប់​ការ​ចែកផ្លូវគ្នា​នៅ​រដូវក្តៅ​នេះ (នេះ​បើ​យោង​តាម This Is Anfield បាន​ចុះ​ផ្សាយ)។ លើស​ពី​នេះ​ទៅ​ទៀត ភ្នាក់ងារ​របស់​​ខ្សែ​ប្រយុទ្ធ​ជប៉ុន​រូប​នេះ គឺ​លោក Yusuke Akiyama កំពុង​ស្ថិត​នៅ​តំបន់​អ៊ឺរ៉ុប​រួច​ជា​ស្រេច ដោយ​កំពុង​ព្យាយាម​ស្វែងរក​ក្លឹបថ្មី​សម្រាប់ Minamino។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២