បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Barcelona សម្រេចចិត្តលក់ខ្សែការពារមិនសូវបានលេងរបស់ខ្លួនទៅឲ្យក្លឹប Bournemouth

ក្លឹបអង់គ្លេស Bournemouth ថ្ងៃនេះបានប្រកាសពីការចុះហត្ថលេខាលើខ្សែការពារស្តាំ Julian Araujo របស់ Barcelona។ យោងតាមរបាយការណ៍ពី Transfermarkt បានឲ្យដឹងពីតម្លៃផ្ទេររបស់ខ្សែការពាររូបនេះមានចំនួន 10 លានអឺរ៉ូ ហើយគេបានចុះហត្ថលេខាលើកុងត្រារយៈពេល 5 ឆ្នាំជាមួយ Bournemouth ផងដែរ។
យ៉ាងណាមិញ Julian Araujo គឺជាកីឡាករដែលមានដើមកំណើតមកពីប្រទេសម៉ិកស៊ិកូ ហើយគាត់ក៏បានលេងឲ្យក្រុមជម្រើសជាតិរបស់ខ្លួនបាន 13 ប្រកួតមកហើយ។ កាលពីរដូវកាលមុន ខ្សែការពាររូបនេះបានចំណាយពេលខ្ចីជើងនៅក្លឹប Las Palmas ដោយនៅទីនោះគាត់បានបង្ហាញខ្លួនសរុប 28 ប្រកួត និងស៊ុតបញ្ចូលទីបាន 2 គ្រាប់។
ប្រភព: Dailysports