បាល់ទាត់អន្តរជាតិ
ក្ដៅៗ! Paulo Dybala ត្រៀមចាកចេញទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត

យោងតាមរបាយការណ៍ដែលបានចុះផ្សាយកាលពីប៉ុន្មានម៉ោងមុនដោយលោក Fabrizio Romano បានឲ្យដឹងថា ខ្សែប្រយុទ្ធឆ្នើម Paulo Dybala កំពុងឈានដល់ការបញ្ចប់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទេរដើម្បីចូលរួមជាមួយក្លឹប Al Qadsiah របស់លីគកំពូលអារ៉ាប៊ីសាអូឌីតហើយ។
កិច្ចព្រមព្រៀងពាក្យសម្ដី ដែលនិយាយពីកុងត្រារយៈពេល 3 ឆ្នាំរវាង Paulo Dybala និងក្លឹប Al Qadsiah បានឈានដល់ការសម្រេចរួចរាល់ហើយ ខណៈដែលសេចក្ដីលម្អិតអំពីប្រាក់ពលកម្មរបស់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ នៅកំពុងចរចានៅឡើយ។
ប្រភព: Fabrizio Romano