Connect with us

បាល់ទាត់អន្តរជាតិ

ឪពុក​របស់ Lamine Yamal ត្រូវ​បាន​ឃាតករ​ព្យាយាម​ចាក់​សម្លាប់ ពេល​នេះ​កំពុង​រងរបួស​ធ្ងន់

Published

on

កាល​ពី​ថ្ងៃ​ទី 14 ខែ​សីហា ថ្មីៗ​នេះ​ឪពុក​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Barcelona និង​ជា​កីឡាករ​ឆ្នើម​នៃ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ Lamine Yamal គឺ​លោក Mounir Nasraoui ត្រូវ​បាន​ឃាតករ​ព្យាយាម​ចាក់​សម្លាប់។ ឧបទ្ទវ​ហេតុ​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ចំណត​រថយន្ត ក្នុង​ទីក្រុង Mataro ប្រទេស​អេស្ប៉ាញ (នា​ពេល​ល្ងាច)។

ឪពុក​របស់ Lamine Yamal ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ Badalona ភ្លាមៗ​បន្ទាប់​ពី​រឿង​នោះ​កើត​ឡើង។ យ៉ាង​ណា​មិញ គេ​បាន​រាយការណ៍​ថា លោក Mounir Nasraoui នៅ​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​មែន​ទែន ហើយ​គ្រូពេទ្យ​កំពុង​ព្យាយាម​យ៉ាង​ខ្លាំង តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​របស់​គាត់។

ដោយ​ឡែក បន្ត​ពី​នោះ​មក​អាជ្ញាធរ​ក៏​ដូច​ជា​មន្ត្រី​អនុវត្តន៍​ច្បាប់ បាន​ចាប់​ផ្តើម​ការ​ស៊ើប​អង្កេត​រួច​ហើយ។ ប៉ូលីស​ក្នុង​ក្រុង Mataro បាន​រកឃើញ​សាក្សី​ជាច្រើន​នាក់​ដែល​នៅ​ក្បែរ​ឧបទ្ទវហេតុ​នោះ និង​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​នាំ​យក​ទៅ​សាកសួរ។ យ៉ាង​ណា​គេ​កត់​សម្គាល់​ឃើញ​ថា ការ​ចាក់​គ្នា​នេះ អាច​កើត​ឡើង​មុន​ពេល​​ឪពុក​របស់ Lamine Yamal ទៅ​ដល់។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២