បាល់ទាត់អន្តរជាតិ
ធ្លាប់ជាខ្សែបម្រើម្នាក់ដ៏លេចធ្លោរ ពេលនេះ Kalvin Phillips អាចនឹងក្លាយជាកីឡាករដែលត្រូវដាក់ឲ្យខ្ចីជើងទៅក្លឹបផ្សេងទៀតហើយ!!!

ខ្សែបម្រើ Kalvin Phillips របស់ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា បានយល់ព្រមចូលរួមជាមួយក្លឹប Ipswich Town ហើយ ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។ កីឡាករវ័យ 28 ឆ្នាំរូបនេះកំពុងស្វែងរកក្លឹបថ្មី ដែលអាចមានឱកាសលេងច្រើនជាងការបន្តទ្រាំស្នាក់នៅក្លឹបបច្ចុប្បន្នរបស់ខ្លួន។
យ៉ាងណាមិញ នៅរដូវកាលក្រោយ Man City នៅតែមិនប្រើប្រាស់ Kalvin Phillips ដដែល ខណៈដែលពួកគេមានខ្សែបម្រើឆ្នើមៗជាច្រើនរួចទៅហើយ។ កាលពីរដូវកាលមុន Man City បានឈ្នះពាន Premier League ដោយមិនមានវត្តមាន រឺការរួមចំណែកពិសេសណាមួយពីខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះឡើយ។
Kalvin Phillips ត្រូវបានគេរិះគន់ចំពោះការអសមត្ថភាពរបស់គាត់ ក្នុងការលេងនៅតំបន់ចង្អៀត និងមិនមានភាពឆ្លាតវៃសម្រាប់ការលេងបាល់ខ្លីដែលជាក្បួនដ៏ពិសេសរបស់គ្រូបង្វឹកលោក Pep Guardiola ហើយនេះក៏ជាហេតុផលដ៏សំខាន់មួយដែលគាត់តែងតែត្រូវបានមើលរំលង។
ប្រភព: Sportsmole