បាល់ទាត់អន្តរជាតិ
បិសាចក្រហមបញ្ជូន Jadon Sancho ដើម្បីប្ដូរយកខ្សែបម្រើម្នាក់របស់ក្លឹប PSG

បន្ទាប់ពីមានរបាយការណ៍ និងពាក្យចចាមអារ៉ាមជាច្រើនខែពីការលក់ Jadon Sancho ពេលនេះ បិសាចក្រហមនៅតែមិនទាន់អាចលក់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះបាននៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ បិសាចក្រហមត្រូវបានគេដឹងច្បាស់ថា នៅតែរកវិធីដើម្បីបញ្ជូន Jadon Sancho ចេញពីក្លឹបឲ្យបាននាពេលឆាប់ៗខាងមុខ។
កាលពីប៉ុន្មានសប្ដាហ៍មុន មានសេចក្ដីរាយការណ៍ថា PSG ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Jadon Sancho ហើយជាក់ស្ដែងនេះជាឱកាសដ៏ល្អមួយដែលបិសាចក្រហមអាចលក់កីឡាករវ័យ 24 ឆ្នាំរូបនេះបាន។ ដោយឡែកសម្រាប់ Jadon Sancho ផ្ទាល់ក៏គាត់ចង់ចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួនផងដែរ ព្រោះគេបានដឹងច្បាស់ថា ខ្លួនមិនអាចលេងក្រោមការដឹកនាំរបស់លោក Erik ten Hag នោះឡើយ។
ស្របពេលជាមួយគ្នានេះដែរ Man United ក៏បានចាប់អារម្មណ៍លើកីឡាករម្នាក់របស់ PSG ដែរ គឺខ្សែបម្រើកណ្ដាល Manuel Ugarte។ ក្លឹបយក្សបារាំង PSG ធ្លាប់បានបដិសេធមិនលក់ Ugarte ប៉ុន្តែពេលនេះ ស្ថានភាពបានផ្លាស់ប្ដូរ ហើយបិសាចក្រហមឆ្លៀតឱកាសចង់ចរចាដោះដូរ Jadon Sancho ជាមួយ Manuel Ugarte។
ប្រភព: Allfootballapp