Connect with us

បាល់ទាត់អន្តរជាតិ

ឪពុក​របស់ Lamine Yamal រួច​ផុត​ពី​សេចក្ដី​ស្លាប់ ក្រោយ​ត្រូវ​ឃាតករ​ចាក់​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន!!!

Published

on

កាល​ពី 2 ថ្ងៃ​មុន ពិភព​បាល់ទាត់​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ចំពោះ​ព័ត៌មាន​ទាក់ទង​នឹង​ឃាតករ​ដែល​បាន​វាយ​ប្រហារ​ទៅ​លើ​ឪពុក​របស់​ខ្សែ​ប្រយុទ្ធ​ឆ្នើម Lamine Yamal គឺ​លោក Mounir Nasraoui ដោយ​ពេល​នោះ​គាត់​ត្រូវ​បាន​គេ​ព្យាយាម​សម្លាប់​នៅ​ក្នុង​ចំណត​រថយន្ត ក្នុង​ទីក្រុង Mataro។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ការ​ខិតខំ​ប្រឹងប្រែង និង​ព្យាយាម​យ៉ាង​ខ្លាំង​ពី​ក្រុម​គ្រូពេទ្យ លោក Mounir Nasraoui បាន​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​កាល​ពី​ម្សិលមិញ​នេះ​គាត់​បាន​និយាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដោយ​បង្ហើប​ឲ្យ​ដឹង​ពី​ស្ថានភាព​របស់​ខ្លួន ជា​លើក​ដំបូង​បន្ទាប់​ពី​ឧបទ្ទវ​ហេតុនេះ។

ឪពុក​​របស់ Lamine Yamal បាន​​និយាយ​ក្នុង​បទសម្ភាសន៍​ជាមួយ El Chiringuito ថា៖ «ខ្ញុំ​ខ្លាច… ខ្ញុំ​ពេល​នោះ​ដូច​នៅ​មាត់​ជ្រោះ​នៃ​សេចក្តី​ស្លាប់។ ខ្ញុំ​មាន​អារម្មណ៍​ប្រសើរ​ឡើង​វិញ​ឥឡូវ​នេះ។ ខ្ញុំ​ត្រូវ​បាន​គេ​ប្ដូរ​ទៅ​កាន់​ស្ថានភាព​កាន់​តែ​ធូរ​ស្រាល​ឡើង​​មួយ​កម្រិត​ហើយ។ ខ្ញុំ​នឹង​ត្រឡប់​មកភាព​រឹងមាំ​វិញ​នា​ពេល​ឆាប់ៗ​ខាង​មុខ»។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២