បាល់ទាត់អន្តរជាតិ
ប្រកួតបើកឆាក Joshua Zirkzee ស៊ុត 1 គ្រាប់ជួយបិសាចក្រហមឲ្យទទួលបានជ័យជំនះទៅលើ Fulham
ក្នុងការប្រកួតបើកឆាក Premier League កាលពីរំលងអាធ្រាតយប់មិញ គឺជាការជួបគ្នារវាងក្លឹបបិសាចក្រហម Manchester United និង Fulham ដែលធ្វើឡើងនៅទឹកដីនៃកីឡដ្ឋាន Old Trafford។ ងាកមកមើលការប្រកួត នៅដើមតង់ទី 1 បិសាចក្រហម មានឱកាសជាច្រើន ក្នុងការគ្រប់គ្រងបាល់ និងស៊ុតបញ្ចូលទី។
ទោះបីជាយ៉ាងណាក៏ដោយការស៊ុតជាច្រើនដងពីសំណាក់ Bruno Fernandes មិនអាចទម្លោះសំណាញ់ទីរបស់ Bernd Leno ដែលជាអ្នកចាំទីរបស់ Fulham បានឡើយ។ ក្រុមទាំង 2 បានរក្សាលទ្ធផល 0 ស្មើរពេញតង់ទី 1 ហើយរហូតដល់នាទីទី 87 ទើបមានគ្រាប់បាល់កើតឡើង 1 គ្រាប់។
យ៉ាងណាមិញ គ្រាប់បាល់ 1 គ្រាប់នោះ គឺជាការស៊ុតបញ្ចូលទីរបស់កីឡាករចំណូលថ្មី Joshua Zirkzee។ ខ្សែប្រយុទ្ធឆ្នើមរូបនេះបានប្ដូរចូលនៅនាទីទី 61 តែបានក្លាយជាចំណែកមួយដ៏សំខាន់នៃជ័យជំនះដ៏សំខាន់ក្នុងការប្រកួតដំបូងរបស់បិសាចក្រហមនារដូវកាលថ្មីនេះ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Jurgen Klopp លើកឡើងថា កីឡាករមិនមែនជាផ្នែកមួយដ៏សំខាន់ ក្នុងការធ្លាក់ចុះនៃទម្រង់លេងរបស់បិសាចក្រហមនោះទេ
-
បាល់ទាត់អន្តរជាតិ5 days ago
Paul Dybala បង្ហាញអារម្មណ៍ពិតរបស់ខ្លួន ក្រោយបានពាក់អាវលេខ 10 នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ3 days ago
Joshua Kimmich កំពុងមានជម្រើស 2 រវាង Barcelona និង Real Madrid