បាល់ទាត់អន្តរជាតិ
Bruno Fernandes បន្តកុងត្រាថ្មីជាមួយបិសាចក្រហម ដែលមានសុពលភាពដល់ឆ្នាំ 2027
កាពីតែនក្រុម និងជាខ្សែបម្រើឆ្នើម Bruno Fernandes ទើបតែបានចុះកុងត្រាថ្មីរបស់គាត់ជាមួយក្លឹបបិសាចក្រហម Manchester United ខណៈដែលកុងត្រាថ្មីនោះ នឹងមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2027 បូកនឹងជម្រើសបន្ថែម 1 ឆ្នាំទៀតដល់ឆ្នាំ 2028។
យ៉ាងណាកិច្ចព្រមព្រៀងកុងត្រាថ្មីនេះដែរ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះនឹងទទួលបានប្រាក់ពលកម្មច្រើនជាងមុន ខណៈដែលបច្ចុប្បន្នគាត់រកបាន 240.000 ផោន ក្នុងមួយសប្តាហ៍។ Bruno Fernandes នឹងក្លាយជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករមួយចំនួនទៀតដែលមានប្រាក់ខែខ្ពស់បំផុតនៅ Old Trafford។
គួរដឹងផងដែរថា គិតចាប់តាំងពីបានចូលរួមជាមួយបិសាចក្រហមនៅក្នុងឆ្នាំ 2020 មក Bruno Fernandes បានបង្ហាញខ្លួនសរុបចំនួន 159 ប្រកួត នៅក្នុងក្របខ័ណ្ឌ Premier League ដោយស៊ុតបញ្ចូលទីបាន 54 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 41 លើក។ ខ្សែបម្រើឆ្នើមរូបនេះ ក៏បានឈ្នះពាន FA Cup និង League Cup ជាមួយ Man Utd ផងដែរ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ4 days ago
Militao ត្រឡប់មកវិញ ខណៈកីឡាករសំខាន់ 2 រូបនឹងខកខានការប្រកួតទល់នឹង Real Sociedad នៅថ្ងៃអាទិត្យនេះ
-
បាល់ទាត់អន្តរជាតិ5 days ago
Cristiano Ronaldo ប្រាប់ឈ្មោះអតីតក្លឹបចាស់មួយ ដែលគាត់ស្រឡាញ់បំផុត
-
បាល់ទាត់អន្តរជាតិ5 days ago
ខ្សែការពារសំខាន់ម្នាក់របស់ Pep Guardiola រងរបួសធ្ងន់