បាល់ទាត់ជាតិ
Sunil Chhetri ស៊ុតគ្រាប់បាល់ទី 82 ឲ្យក្រុមជម្រើសជាតិ ក្រោយឈ្នះកម្ពុជា 2-0 កាលពីម្សិលមិញ

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិឥណ្ឌា Sunil Chhetri បានស៊ុតបាល់បញ្ចូលទីចំនួន 2 គ្រាប់ម្នាក់ឯង ដែលវាជាគ្រាប់បាល់សរុបទី 82 គ្រាប់របស់ខ្លួន ក្នុងជ័យជម្នះ 2-0 លើកម្ពុជា កាលពីម្សិលមិញនេះ ដែលការប្រកួតធ្វើឡើងនៅទីក្រុង Kolkata។
ប្រធានក្រុមជម្រើសជាតិឥណ្ឌាវ័យ 37 ឆ្នាំរូបនេះ បានស៊ុតបាល់ប៉េណាល់ទីមួយគ្រាប់ និងតែតបាល់បញ្ចូលទីមួយគ្រាប់ ជួយក្រុមជម្រើសជាតិឥណ្ឌាឈរកំពូលតារាងនៃពូល D នៃក្របខណ្ឌ AFC Asian Cup បណ្ណោះអាសន្នជាមួយនឹងក្រុមជម្រើសជាតិហុងកុង។
បច្ចុប្បន្ននេះ Sunil Chhetri គឺជាកីឡាករអាស៊ីតែម្នាក់គត់ដែលស៊ុតគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិបានច្រើនជាងគេ ខណៈដែលអ្នកតាមពីក្រោយកំណត់ត្រានោះគឺកីឡាករ Ali Mabkhout របស់ក្រុមសហព័ន្ធអារ៉ាប់រួម ដែលមាន 80 គ្រាប់។
Sunil Chhetri ជាកីឡាករដែលស៊ុតបញ្ចូលទីឲ្យក្រុមជម្រើសជាតិច្រើនជាងគេទីបីនៅលើពិភពលោក បន្ទាប់ពី Cristiano Ronaldo (117 គ្រាប់) និង Lionel Messi (86 គ្រាប់)។
ប្រភព: Indianexpress
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega