បាល់ទាត់អន្តរជាតិ
Tottenham Hotspur ត្រៀមលក់ម្ចាស់អាវលេខ 4 របស់ខ្លួនទៅឲ្យ Leicester City
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានយល់ព្រមលក់ Oliver Skipp ទៅឲ្យក្លឹប Leicester City ក្នុងតម្លៃខ្លួន 20 លានផោន។ កីឡាករវ័យ 23 ឆ្នាំរូបនេះ គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹបមាន់ខ្នាយមាសផ្ទាល់តែម្ដង ហើយគិតមកទល់នឹងពេលនេះ គាត់បានបង្ហាញខ្លួនសរុប 106 ប្រកួតមកហើយ។
ទោះជាយ៉ាងណាក៏ដោយ Oliver Skipp បានស៊ុតបញ្ចូលទី 1 គ្រាប់ ប៉ុណ្ណោះសម្រាប់ Tottenham Hotspur ក្នុងអំឡុងពេលគាត់ទទួលបានឱកាសលេងច្រើនក្រោមការដឹកនាំរបស់លោក Antonio Conte។ ដោយឡែក បច្ចុប្បន្នខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ មិនមែនជាជម្រើសសំខាន់ ក្រោមការដឹកនាំរបស់លោក Ange Postecoglou នោះឡើយ។
យោងតាមសារព័ត៌មាន The Athletic បានឲ្យដឹងថា ខ្សែបម្រើកណ្តាល Oliver Skipp ពេលនេះកំពុងស្ថិតក្នុងការចរចាចុងក្រោយ លើលក្ខខណ្ឌដើម្បីផ្ទេរទៅចូលរួមជាមួយក្រុម Leicester City ហើយតម្លៃខ្លួនរបស់កីឡាករវ័យ 23 ឆ្នាំរូបនេះប្រហែលជា 20 លានផោន រឺលើសពីនេះបន្តិចបន្តួច។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Jurgen Klopp លើកឡើងថា កីឡាករមិនមែនជាផ្នែកមួយដ៏សំខាន់ ក្នុងការធ្លាក់ចុះនៃទម្រង់លេងរបស់បិសាចក្រហមនោះទេ
-
បាល់ទាត់អន្តរជាតិ5 days ago
Paul Dybala បង្ហាញអារម្មណ៍ពិតរបស់ខ្លួន ក្រោយបានពាក់អាវលេខ 10 នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ3 days ago
Joshua Kimmich កំពុងមានជម្រើស 2 រវាង Barcelona និង Real Madrid