បាល់ទាត់អន្តរជាតិ
Harry Kane បានប្រាប់ថា ជ័យជម្នះរបស់ក្រុមសំខាន់ជាងការស៊ុតបញ្ចូលទីរបស់ខ្លួន

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានស៊ុតមួយគ្រាប់ដែលជាបាល់ប៉េណាល់ទី តាមស្មើទៅលើក្រុមជម្រើសជាតិអាឡឺម៉ង់ កាលពីពីរថ្ងៃមុន ក្នុងការប្រកួតក្របខណ្ឌ UEFA Nations League ដែលវាជាគ្រាប់បាល់ទី 50 របស់គាត់ ជាមួយក្រុមជម្រើសជាតិ។
យ៉ាងណាក្រោយចប់ការប្រកួត Kane បាននិយាយថា គាត់ចូលចិត្តការស៊ុតបញ្ចូលទី ហើយគាត់បានសរសើរការលេងរបស់ក្រុមខ្លួន ហើយសមិទ្ធផលដែលទទួលបានសម្រាប់ក្រុម គឺប្រសើរជាងអ្វីដែលគាត់ទទួលបានសម្រាប់ខ្លួនឯង។
Harry Kane បានក្លាយជាកីឡាករលំដាប់ទី 2 ដែលអាចរកបាន 50 គ្រាប់សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ដែលកំពុងតាមប្រជែងកំណត់ត្រា 53 គ្រាប់ របស់ Wayne Rooney។
ដោយឡែកប្រកួតបន្ទាប់របស់ក្រុមជម្រើសជាតិអង់គ្លេស គឺត្រូវធ្វើការធ្ងន់ដោយជួបជាមួយនឹងក្រុមជម្រើសជាតិអ៊ីតាលី ដែលជាក្រុមមានទម្រង់លេងល្អ និងជាក្រុមខ្លាំងនៅតំបន់ការពារក្រោម។ ការប្រកួតក្រុមទាំងពីរនឹងធ្វើឡើងនៅថ្ងៃទី 12 វេលាម៉ោង 1:45 នាទី (ម៉ោងនៅកម្ពុជា)។
ប្រភព: Goal