បាល់ទាត់អន្តរជាតិ
ខ្សែបម្រើសំខាន់ម្នាក់របស់ Barcelona យល់ព្រមចាកចេញពីក្លឹបនាដើមរដូវកាលនេះ
មានសេណារីយ៉ូជាច្រើនបង្ហាញថា ខ្សែបម្រើដ៏សំខាន់ Ilkay Gundogan នឹងចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona រដូវកាលនេះ។ យោងតាមលោករបាយការណ៍ពីលោក Gerard Romero បានឲ្យដឹងថា កីឡាករវ័យ 33 ឆ្នាំរូបនេះ បានយល់ព្រមលើការផ្ទេរទៅលេងនៅក្លឹបថ្មីមួយហើយ បន្ទាប់ពីមានពិភាក្សាជាមួយគ្រូបង្វឹករបស់ខ្លួនលោក Hansi Flick។
ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់ Ilkay Gundogan យល់ឃើញថា គាត់នឹងមិនអាចមានពេលវេលាលេងបានទៀងទាត់ទេនៅរដូវកាលថ្មីនេះ ហើយការចាកចេញរបស់គាត់នឹងជួយឲ្យក្លឹបអាចបត់បែនកាន់តែប្រសើរឡើងក្នុងការសម្របសម្រួលផ្នែកហិរញ្ញវត្ថុ ហើយក៏មានឱកាសក្នុងការចុះហត្ថលេខាលើកីឡាករចំណូលថ្មីផងដែរ។
របាយការណ៍ពី Mundo Deportivo បានរាយការណ៍ថា Ilkay Gundogan អាចនឹងត្រឡប់ទៅ Manchester City វិញនៅរដូវក្តៅនេះ។ គាត់ក៏កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបទួរគី Fenerbahce និង Galatasaray ផងដែរ។ គួររំលឹកផងដែរថា Ilkay Gundogan បានចូលរួមជាមួយ Barcelona នៅរដូវក្តៅឆ្នាំ 2023 ក្រោយចាកចេញពី Manchester City។ ក្នុងការបង្ហាញខ្លួន 51 ប្រកួតសម្រាប់ក្លឹបកាតាឡាន់ គាត់បានស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 14 ដង។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
Militao ត្រឡប់មកវិញ ខណៈកីឡាករសំខាន់ 2 រូបនឹងខកខានការប្រកួតទល់នឹង Real Sociedad នៅថ្ងៃអាទិត្យនេះ
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ប្រាប់ឈ្មោះអតីតក្លឹបចាស់មួយ ដែលគាត់ស្រឡាញ់បំផុត
-
បាល់ទាត់អន្តរជាតិ4 days ago
ខ្សែការពារសំខាន់ម្នាក់របស់ Pep Guardiola រងរបួសធ្ងន់