បាល់ទាត់អន្តរជាតិ
បិសាចក្រហម នៅតែមិនអាចរកអ្នកទិញ Jadon Sancho បាន!!!

គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United ដែលមានរឿងល្អក់កករជាមួយ Jadon Sancho មានក្តីសង្ឃឹមខ្ពស់ ក្នុងការលែងបានឃើញមុខខ្សែប្រយុទ្ធស្លាបរូបនេះ ប៉ុន្តែក្តីសង្ឃឹមទាំងនោះប្រហែលជានឹងមិនអាចសម្រេចឡើយ។
យោងតាមរបាយការណ៍ពី Sky Sports បានឲ្យដឹងថា មានក្លឹបជាច្រើនបានចាប់អារម្មណ៍លើ Jadon Sancho ប៉ុន្តែគ្មានក្លឹបណាមួយបានបញ្ជូនសំណើរផ្ទេរជាផ្លូវការណ៍ទៅកាន់បិសាចក្រហមឡើយ។ ជាលទ្ធផល កីឡាករវ័យ 23 ឆ្នាំ នៅតែជាកម្មសិទ្ធិរបស់បិសាចក្រហម និងស្នាក់នៅ Old Trafford បន្តទៀត។
កន្លងមកក្លឹបយក្សបារាំង PSG ស្ទើរតែចុះហត្ថលេខាលើ Jadon Sancho បានសម្រេចទៅហើយ តែថ្មីៗនេះពួកគេបែរជាបានចុះហត្ថលេខាលើកីឡាកររបស់ក្លឹប Rennes គឺខ្សែបម្រើប្រយុទ្ធ Desire Doue ទៅវិញ។ ជាចុងក្រោយ បិសាចក្រហមត្រូវបានគេសន្មត់ថា ប្រហែលជាមិនអាចលក់ Jadon Sancho ចេញបានសម្រេចនារដូវក្ដៅនេះទេ បើទោះបីជាគ្រូបង្វឹករបស់ក្លឹបលោក Erik ten Hag មិនពេញចិត្តកីឡាករសញ្ជាតិអង់គ្លេសរូបនេះក៏ដោយ។
ប្រភព: Dailysports