បាល់ទាត់អន្តរជាតិ
លុយតិចតួចមិនយក ឆ្នាំក្រោយ Bayern Munich នឹងបាត់បង់ Alphonso Davies ដោយមិនបានប្រាក់សូម្បីមួយសេន

រឿងរ៉ាវពាក្យចចាមអារ៉ាមនៃការផ្ទេរខ្សែការពារ Alphonso Davies របស់ក្លឹប Bayern Munich នៅតែបន្ត ប៉ុន្តែវាហាក់បីដូចជាក្លឹបយក្សរបស់អាឡឺម៉ង់មួយនេះ បានដឹងរួចជាស្រេចហើយថា ខ្សែការពារសញ្ជាតិកាណាដារូបនេះនឹងចាកចេញនៅឆ្នាំក្រោយ។
យោងតាមរបាយការណ៍ពីលោក Matteo Moretto បានឲ្យដឹងថា Real Madrid ធ្លាប់បានចរចាដើម្បីចុះហត្ថលេខាលើខ្សែការពារវ័យ 23 ឆ្នាំ Alphonso Davies នៅរដូវក្តៅនេះ ប៉ុន្តែមិនបានសម្រេច។ ដូច្នេះហើយទំនងជាខ្សែការពារស្លាបរូបនេះ នឹងចូលរួមជាមួយ Real Madrid នៅរដូវក្តៅឆ្នាំក្រោយ ដោយគ្មានតម្លៃខ្លួន។
Bayern Munich បានព្យាយាមចរចាបន្តកុងត្រាថ្មីជាមួយ Alphonso Davies តែត្រូវបរាជ័យ ហើយក្រោយមកទៀតពួកគេចង់លក់គាត់ក្នុងតម្លៃ 50 លានអឺរ៉ូ។ ដោយឡែក Real Madrid មិនបានចំណាយសម្រាប់តម្លៃខ្លួនដែល Bayern Munich ចង់បាននោះទេ ព្រោះនេះជាចំនួនដ៏ច្រើនបំផុតមួយសម្រាប់ខ្សែការពារដែលនៅសល់កុងត្រាត្រឹមតែមួយឆ្នាំទៀតជាមួយក្លឹប។
ប្រភព: Dailysports
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!