Connect with us

បាល់ទាត់អន្តរជាតិ

AC Milan បញ្ជាក់​ច្បាស់ៗ​ថា គ្មាន​ផ្លូវដែល Rafael Leao ចាកចេញ​ពី​ពួក​គេ ហើយ​ទៅ​ចូលរួម​ជាមួយ Barcelona នោះ​ទេ!!!

Published

on

បន្ទាប់​ពី​បាន​បរាជ័យ​ក្នុង​ការ​ផ្ទេរ​ខ្សែ​ប្រយុទ្ធ Nico Williams ពី Athletic Bilbao ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​ចាប់​ផ្តើម​ស្វែងរក​បេក្ខភាព​ខ្សែ​ប្រយុទ្ធ​មួយ​ផ្សេង​ទៀត ដើម្បី​ពង្រឹង​នៅ​តំបន់​ស្លាប​ឆ្វេង​របស់​ពួកគេ។ កីឡាករ​កំពូល​ម្នាក់ ដែល​ក្លឹប​កាតាឡាន់​ចង់​បាន ជា​​តារា​ឆ្នើម​របស់​ក្លឹប AC Milan គឺ​កីឡាករ Rafael Leao។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លទ្ធភាព​នៃ​ការ​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ ហាក់​ស្ថិត​ក្នុង​ស្ថានភាព​ដែល​មិន​អាច​ទៅ​រួច​នោះ​ឡើយ។ ជាក់​ស្ដែង​ក្រោយ​លឺ​ពាក្យ​ចចាម​អារ៉ាម​ជា​ច្រើន នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ទាក់​ទង​នឹង Rafael Leao បាន​ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ​ក្លឹប AC Milan ចេញ​មុខ​បដិសេធ​ដោយ​អះអាង​ថា កីឡាករ​របស់​គាត់​នឹង​មិន​សម្រេច​ចិត្ត​ផ្ទេរ​ទៅ Barcelona នោះ​ឡើយ។

នាយក​ប្រតិបត្តិ​របស់​ក្លឹប AC Milan លោក Giorgio Furlani បាន​ឆ្លើយ​តប​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​រឿង​របស់ Rafael Leao នៅ​ថ្ងៃ​នេះ​ថា៖ “Rafael Leao នឹង​មិន​ចាកចេញ​ពី AC Milan នៅ​រដូវក្តៅ​នេះ​ទេ។ ផ្លាស់​ទៅ Barcelona? មិន​អាច​ទៅ​រួច​ទេ។ គ្មាន​ផ្លូវ​ឡើយ។ គាត់​មិន​ចាកចេញ​ពី​ក្លឹប​ទេ។ ខ្ញុំ​ច្បាស់ 100%។… គាត់​នឹង​មិន​សុំ​ចាកចេញ​ពី​ក្លឹប​ដាច់​ខាត។ ខ្ញុំ​គិត​ថា អ្វី​ដែល​ខ្ញុំ​ធានា​គឺ​ច្បាស់​លាស់​ណាស់”។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២