Connect with us

បាល់ទាត់អន្តរជាតិ

Zinchenko ចង់​ចាកចេញ ប៉ុន្តែ​ក្លឹប Manchester City ព្យាយាម​ចង់​បន្ត​កុងត្រា​ថ្មី

Published

on

ខ្សែ​បម្រើ Oleksandr Zinchenko របស់​ក្លឹប Manchester City កំពុង​បើក​ចំហរ​ក្នុង​ការ​ចាកចេញ​ពី​ទឹកដី Etihad នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន ចាប់​អារម្មណ៍​ចង់​និយាយ​ពី​ការ​បន្ត​កុងត្រា​ថ្មី​ជា​មួយ​គាត់។

កីឡាករ​សញ្ជាតិ​អ៊ុយក្រែន​បាន​ក្លាយ​ជា​ផ្នែក​សំខាន់​នៃ​ក្រុម​របស់​លោក Pep Guardiola ក្នុង​រយៈពេល​ប៉ុន្មាន​រដូវកាល​បន្ទាប់​ពី​ការ​ផ្ទេរ​ពី PSV Eindhoven កាល​ពី​ឆ្នាំ 2017។ គាត់​ត្រូវ​បាន​គ្រូ​បង្វឹក​ប្រើប្រាស់​នៅ​តំបន់​ខ្សែការពារ​ឆ្វេង នៅ​ឆ្នាំ​ដំបូងៗ និង​បាន​បង្ហាញ​ខ្លួន​ស្ទើរ​គ្រប់​ប្រកួត។

ប៉ុន្តែ​មួយ​រយៈ​ចុងក្រោយ​នេះ Zinchenko មិន​សូវ​មាន​ឱកាស​បង្ហាញ​ខ្លួន​ឡើយ​សម្រាប់​ក្រុម ដោយ​លោក Pep Guardiola ប្រើប្រាស់ Joao Cancelo នៅ​តំបន់​ការ​ពារ​ឆ្វេង ហើយ​តំបន់​បម្រើ​ដែល​គាត់​អាច​លេង​បាន​ដែរ​នោះ ក៏​មាន​កីឡាករ​ល្អៗ​ដែល​មាន​សមត្ថភាព​ប្រសើរ​ជាង​គាត់​ផង​ដែរ។

យ៉ាង​ណា​មិញ កីឡាករ​វ័យ 25 ឆ្នាំ​រូបនេះ​នៅ​សល់​កុងត្រា​រយៈពេល 2 ឆ្នាំ​ទៀត ជាមួយ​ក្លឹប Man City ហើយ​ក្លឹប​កំពុង​ត្រៀម​បើក​ការ​ពិភាក្សា​ជុំវិញ​ការ​បន្ត​កុងត្រា​ថ្មី​បន្ថែម​ទៀត។ Zinchenko ត្រូវ​បាន​គេ​ដឹង​ថា គាត់​មិន​សប្បាយ​ចិត្ត​នឹង​នៅ Man City ហើយ​បាន​តាំង​ចិត្ត​ជា​យូរ​មក​ហើយ​ថា នឹង​ចាកចេញ​ទៅ​រក​ទ្រនំ​ថ្មី។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ពេល​នេះ Zinchenko កំពុង​ពិចារណា​អំពី​អនាគត​របស់​គាត់ ហើយ​ប្រភព​ច្បាស់​ការណ៍​មួយ​បាន​បញ្ជាក់​​ថា គាត់​នឹង​បើក​ចំហរ​ក្នុង​ការ​ចាកចេញ​ពី Man City នៅ​រដូវក្តៅនេះ ប្រសិន​បើ​ក្លឹបមិន​ផ្ដល់​ឱកាស​ឲ្យ​គាត់​លេង​បាន​ទៀង​ទាត់​បន្ត​ទៀត។

ប្រភព: 90 Min

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២