Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប Al-Hilal កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​ចរចា​ផ្ទេរ Joao Cancelo

Published

on

វា​ហាក់​ដូចជា Joao Cancelo ដែល​ជា​តារា​បាល់ទាត់​ដ៏​ឆ្នើម​ម្នាក់​នៅ​តំបន់​អ៊ឺរ៉ុប កំពុង​ត្រៀម​នឹង​ចូលរួម​នៅ​លីគ​កំពូល​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត​នៅ​រដូវក្តៅ​នេះ។ យោងតាម​របាយការណ៍​ពី​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា ក្លឹប​ម្ចាស់​ជើង​ឯក​​របស់​អារ៉ាប៊ីសាអូឌីត Al-Hilal បាន​ដាក់​សំណើរ​ទៅ Manchester City ដើម្បី​​ផ្ទេរ​ខ្សែការពារ​ស្តាំ Joao Cancelo។

គេ​បាន​រំពឹង និង​ដឹង​ច្បាស់​ថា Manchester City នឹង​យល់​ព្រម​ជាមួយ Al-Hilal លើ​លក្ខខណ្ឌ​ផ្សេងៗ​នៃ​ការ​ផ្ទេរ​នេះ។ ក្លឹប Al-Hilal កំពុង​ផ្តល់​ជូន​សំណើរ​ទៅ​កាន់ Joao Cancelo នូវ​កុងត្រា​រយៈពេល 3 ឆ្នាំ ជាមួយ​នឹង​ប្រាក់​ពលកម្ម​ដ៏​ច្រើន ខណៈ​ដែល​ខ្សែការពារ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ នៅ​មិន​ទាន់​ធ្វើ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​របស់​ខ្លួន​នៅ​ឡើយ​ទេ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ គេ​បាន​រាយការណ៍​ថា Barcelona បាន​បោះបង់​ចោល​ជា​ផ្លូវការណ៍​ហើយ​នូវ​គំនិត​នៃ​ការ​ចុះហត្ថលេខា​ទិញ​ផ្ដាច់​កុងត្រា​របស់ Joao Cancelo ដែល​ជា​ក្លឹប​ខ្សែការពារ​រូប​នេះ​ធ្លាប់​បាន​ចំណាយ​ពេល​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​កាល​ពី​រដូវកាល​មុន។ ក្នុង​អំឡុងពេល​របស់​គាត់​ជាមួយ​ក្លឹប​កាតាឡាន់ Joao Cancelo បាន​បង្ហាញ​ខ្លួន​សរុប​ចំនួន 42 ប្រកួត ដោយ​ស៊ុត​បញ្ចូលទី​បាន 4 គ្រាប់ និង 5 Assists។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២