បាល់ទាត់អន្តរជាតិ
Haaland មានស្ថិតិនៃការរកគ្រាប់បាល់ស៊ុតបញ្ចូលទីល្អជាង Messi និង Cristiano Ronaldo
យោងតាមស្ថិតិនៃការវាយតម្លៃបានបង្ហាញឲ្យឃើញថា ខ្សែប្រយុទ្ធ Erling Haaland របស់ក្លឹបមេឃខៀវ Manchester City គឺជាកីឡាករកំពូលម្នាក់នៃសតវត្សរ៍ទី 21 ទាក់ទងនឹងការស៊ុតបាល់បញ្ចូលទីជាមធ្យមក្នុងមួយប្រកួត (នេះបើយោងតាមសេចក្ដីរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយសង្គម PopFoot)។
នៅក្នុងចំណាត់ថ្នាក់របស់កីឡាករដោយផ្អែកលើការរកគ្រាប់បាល់ជាមធ្យមរបស់ពួកគេក្នុងមួយប្រកួត Haaland មានស្ថិតិល្អជាង Lionel Messi និង Cristiano Ronaldo ទៅទៀត។ គាត់ស៊ុតបញ្ចូលទីបាន 257 គ្រាប់ ក្នុងការបង្ហាញខ្លួន 315 ប្រកួត ជាមួយនឹងមធ្យមភាគ 0.82 គ្រាប់ ក្នុងមួយប្រកួត។
បញ្ជីឈ្មោះកីឡាករឆ្នើមទាំង 10 នាក់ ដែលមានស្ថិតិនៃការរកគ្រាប់បាល់ក្នុងមួយប្រកួតមានដូចខាងក្រោម៖
1- Erling Haaland — មានមធ្យមភាគ 0.82 (257 គ្រាប់ ក្នុង 315 ប្រកួត)
2- Lionel Messi — មានមធ្យមភាគ 0.78 (838 គ្រាប់ ក្នងុ 1,069 ប្រកួត)
3- Cristiano Ronaldo — មានមធ្យមភាគ 0.73 (897 គ្រាប់ ក្នុង 1,233 ប្រកួត)
4- Kylian Mbappe — មានមធ្យមភាគ 0.72 (332 គ្រាប់ ក្នុង 462 ប្រកួត)
5- Robert Lewandowski — មានមធ្យមភាគ 0.70 (654 គ្រាប់ ក្នុង 928 ប្រកួត)
6- Harry Kane — មានមធ្យមភាគ 0.63 (407 គ្រាប់ ក្នុង 644 ប្រកួត)
7- Neymar — មានមធ្យមភាគ 0.61 (440 គ្រាប់ ក្នុង 719 ប្រកួត)
8- Ruud van Nistelrooy — មានមធ្យមភាគ 0.60 (277 គ្រាប់ ក្នុង 463 ប្រកួត)
9- Luis Suarez — មានមធ្យមភាគ 0.60 (576 គ្រាប់ ក្នុង 968 ប្រកួត)
10- Zlatan Ibrahimovic — មានមធ្យមភាគ 0.58 (567 គ្រាប់ ក្នុង 980 ប្រកួត)
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ4 days ago
Militao ត្រឡប់មកវិញ ខណៈកីឡាករសំខាន់ 2 រូបនឹងខកខានការប្រកួតទល់នឹង Real Sociedad នៅថ្ងៃអាទិត្យនេះ
-
បាល់ទាត់អន្តរជាតិ4 days ago
តើដំណើរនៃអាជីពបាល់ទាត់របស់ Antony នឹងទៅជាយ៉ាងណា? គាត់នឹងចាកចេញពីបិសាចក្រហម រឺទេ?
-
បាល់ទាត់អន្តរជាតិ5 days ago
Newcastle ត្រៀមទាក់ទងខ្សែការពារហូឡង់ Dumfries