Connect with us

បាល់ទាត់អន្តរជាតិ

ក្រោយ​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​ក្លឹប​ចង់​លក់​ចេញ ពេល​នេះ Christensen របួស 2 ខែ

Published

on

ថ្មីៗ​នេះ Barcelona បាន​ជួប​នឹង​បញ្ហា​កីឡាករ​របួស​ជា​បន្ត​បន្ទាប់។ Ronald Araujo ត្រូវ​អវត្ត​មាន​រហូត​ដល់​ខែ​ធ្នូ ដោយ​សារ​បញ្ហា​របួស​សរសៃពួរ ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​លេង​ឲ្យ​អ៊ុយរូហ្គាយ​ក្នុង​ពានរង្វាន់ Copa America។ បន្ទាប់​ពី​ខ្សែការពារ​រូប​នេះ Pedri និង Ansu Fati ក៏​ត្រូវ​បាន​បង្ខំ​ឲ្យ​ខកខាន​ប្រកួត​ជា​ច្រើន​សប្តាហ៍​ដូច​គ្នា​ផងដែរ។

ទោះ​យ៉ាង​ណា​ក៏​ដោយ បញ្ហា​របស់​ក្លឹប​កាតាឡាន់​នៅ​មិន​ទាន់​បញ្ចប់​នោះទេ។ យោងតាម​របាយការណ៍​ពី Relevo បាន​ឲ្យ​ដឹង​ថា ខ្សែ​ការពារ​កណ្ដាល Andreas Christensen ឥឡូវ​នេះ​បាន​រងរបួស​ដែល​នឹង​ធ្វើ​ឲ្យ​គាត់​អវត្តមាន​រយៈពេល 2 ខែ។ គេ​បាន​ដឹង​ថា កីឡាករ​សញ្ជាតិ​ដាណឺម៉ាក​រូប​នេះ បាន​ជួប​បញ្ហា​រលាក​សរសៃ​ពួរ តាំង​ពី​ដើម​រដូវក្តៅ​នេះ​ម្ល៉េះ ប៉ុន្តែយើង​មិន​ទាន់​បាន​ដឹង​ច្បាស់​ថា តើ​នេះ​ជា​មូលហេតុ​នៃ​ការ​របួស​​របស់​គាត់​ពេល​នេះ រឺ​អត់​នោះ​ឡើយ។

របួស​របស់ Christensen ក៏​បញ្ចប់​នូវ​ពាក្យ​ចចាម​អារ៉ាម​ផង​ដែរ អំពី​ការ​ផ្ទេរ​គាត់​នៅ​ដើម​រដូវកាល​ថ្មី​នេះ។ កន្លង​​មក Barcelona បាន​​ពិចារណា​លក់​ខ្សែការពារ​ឆ្នើម​រូប​នេះ ដើម្បី​បង្កើន​ឱកាស​កាន់​តែ​ល្អ​ប្រសើរ​សម្រាប់​ការ​ចុះ​ឈ្មោះ​កីឡាករ​ចំណូល​ថ្មី។ យ៉ាង​ណា​ក៏ដោយ Christensen បាន​បង្ហាញ​ពី​បំណង​មិន​ចង់​ចាកចេញ ហើយ​ស្រប​ពេល​ដែល​ពេល​នេះ​មាន​បញ្ហា​របួស​ផង​នោះ គាត់​នឹង​បន្ត​ស្នាក់​នៅ​ជាមួយ Barcelona បន្ត​ទៀត។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២