បាល់ទាត់អន្តរជាតិ
AC Milan ចាប់អារម្មណ៍លើការចុះហត្ថលេខា Gabriel Jesus

ក្លឹបម្ចាស់ជើងឯកនៅអ៊ីតាលី AC Milan គឺជាក្លឹបចុងក្រោយគេដែលបង្ហាញចំណាប់អារម្មណ៍ខ្លាំងទៅលើខ្សែប្រយុទ្ធឆ្នើម Gabriel Jesus របស់ក្លឹបមេឃខៀវ Manchester City។
កីឡាករវ័យ 25 ឆ្នាំរូបនេះនឹងផុតកុងត្រានៅឆ្នាំ 2023 ហើយការពិភាក្សាលើកិច្ចព្រមព្រៀងកុងត្រាថ្មីនៅ Etihad គឺមិនអាចបន្តកើតឡើងឡើយ ខណៈដែលក្លឹប Manchester City ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះលែង Gabriel Jesus ឲ្យចាកចេញនៅរដូវក្ដៅនេះ។
ក្លឹបកាំភ្លើងធំ Arsenal កំពុងមានសកម្មភាពយ៉ាងសកម្ម ក្នុងការបញ្ចុះបញ្ចូលគាត់ឲ្យផ្លាស់ទៅចូលរួមជាមួយពួកគេ ប៉ុន្តែមិនមែនមានតែពួកគេមួយទេ ដែលចង់បាន Gabriel Jesus ព្រោះក្លឹបតោខៀវ Chelsea, Real Madrid, Barcelona និង Juventus ក៏ស្ថិតក្នុងការប្រជែងលើរឿងនេះដែរ។ ហើយពេលនេះ របាយការណ៍ច្បាស់ការណ៍ថ្មីមួយទៀត ក៏បានឲ្យដឹងថា AC Milan ក៏កំពុងតាមប្រមាញ់ និងកំពុងមើលស្ថានភាពរបស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!