បាល់ទាត់អន្តរជាតិ
Neymar Jr ទាក់ទងប្រាប់ឲ្យ Barcelona ចុះហត្ថលេខានាំយកគាត់ទៅវិញ!!!

តារាបាល់ទាត់ប្រេស៊ីល Neymar Jr បច្ចុប្បន្នកំពុងប្រកបអាជីពនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយលេងឲ្យក្លឹប Al-Hilal។ ទោះបីជាយ៉ាងណាក៏ដោយ ដូចដែលអ្នកកាសែតលោក Gerard Romero បានរាយការណ៍ថា គាត់ចង់ចាកចេញពីក្លឹបបច្ចុប្បន្ន និងមានបំណងចង់ត្រឡប់មកអតីតក្លឹបចាស់មួយរបស់ខ្លួនវិញ។
យ៉ាងណាមិញ សម្រាប់ក្លឹបដែលខ្សែប្រយុទ្ធឆ្នើមរូបនេះ កំពុងគិតគូចង់វិញត្រឡប់ទៅលេងឲ្យម្តងទៀតគឺ Barcelona។ កីឡាករវ័យ 32 ឆ្នាំរូបនេះ ត្រូវបានគេដឹងថា បានប្រាប់ទៅក្លឹបកាតាឡាន់ផងដែរអំពីបំណងរបស់ខ្លួន។ ស្របពេលជាមួយគ្នានោះ Barcelona នៅតែកំពុងស្វែងរកខ្សែប្រយុទ្ធស្លាបចំណូលថ្មីម្នាក់ ដូច្នេះហើយ Neymar Jr ក៏អាចជាបេក្ខភាពមួយ និងមានឱកាសត្រឡប់មកអតីតចាស់វិញដែរ។
ទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹករបស់ Barcelona លោក Hansi Flick មិនមានការសាទរចំពោះជម្រើសនៃការចុះហត្ថលេខាលើ Neymar Jr នោះទេ។ គួរដឹងផងដែរថា បន្ទាប់ពី Barcelona បរាជ័យក្នុងការចុះហត្ថលេខាលើ Nico Williams ក្លឹបបានចាប់ផ្តើមពិចារណាផ្ទេរ Federico Chiesa របស់ក្លឹប Juventus និង Rafael Leao ពីក្លឹប AC Milan។
ប្រភព: Dailysports