បាល់ទាត់អន្តរជាតិ
James Rodriguez វិលត្រឡប់មកទឹកដីអេស្ប៉ាញវិញ ក្រោយឃ្លាតឆ្ងាយរយៈពេល 4 ឆ្នាំ
ជាលើកដំបូងក្នុងរយៈពេល 4 ឆ្នាំ អ្នកគាំទ្រនៅលីគកំពូលអេស្ប៉ាញ La Liga នឹងអាចឃើញខ្សែបម្រើប្រយុទ្ធ James Rodriguez នៅលើទីលានប្រកួតវិញ។ ទោះជាយ៉ាងណាក៏ដោយ ការវិលត្រឡប់មកលើកនេះ គាត់លែងជាកីឡាកររបស់ក្លឹប Real Madrid ទៀតហើយ។
យ៉ាងណាមិញ James Rodriguez បានចុះហត្ថលេខាចូលរួមជាមួយក្លឹប Rayo Vallecano។ គាត់បានចុះកុងត្រា ជាមួយក្លឹបថ្មីមួយនេះ ដែលមានសុពលភាពដល់ខែមិថុនា ឆ្នាំ 2025។ ទោះជាយ៉ាងណា គេមិនបានរាយការណ៍ពីសេចក្ដីលម្អិតនៃលក្ខខណ្ឌផ្ទេរកីឡាករសញ្ជាតិកូឡុំប៊ីរូបនេះនោះឡើយ។
គួរដឹងផងដែរថា James Rodriguez មានបទពិសោធន៍ដ៏ក្រាស់ក្រែលផងដែរ នៅលីគអេស្ប៉ាញ ដោយគាត់ជាកីឡាកររបស់ក្លឹប Real Madrid ពីឆ្នាំ 2014 ដល់ 2017 និងបង្ហាញខ្លួនបាន 85 ប្រកួតនៅ La Liga ដោយស៊ុតបញ្ចូលទីបាន 29 គ្រាប់ ក៏ដូចជាបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 28 ដង។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
Militao ត្រឡប់មកវិញ ខណៈកីឡាករសំខាន់ 2 រូបនឹងខកខានការប្រកួតទល់នឹង Real Sociedad នៅថ្ងៃអាទិត្យនេះ
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ប្រាប់ឈ្មោះអតីតក្លឹបចាស់មួយ ដែលគាត់ស្រឡាញ់បំផុត
-
បាល់ទាត់អន្តរជាតិ4 days ago
ខ្សែការពារសំខាន់ម្នាក់របស់ Pep Guardiola រងរបួសធ្ងន់