Connect with us

បាល់ទាត់អន្តរជាតិ

Marcos Alonso នឹង​បន្ត​ជាជីព​នៅ​ទឹកដី​អេស្ប៉ាញ​ដដែល

Published

on

ខ្សែការពារ​ឆ្វេង​ដែល​ធ្លាប់​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ Marcos Alonso ដែល​បច្ចុប្បន្ន​ជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន និង​មិន​មាន​ក្លឹប​លេង​នៅ​ឡើយ បាន​រក​ឃើញ​ក្លឹប​ជា​គោលដៅ​របស់​ខ្លួន​ហើយ។ យោងតាម​របាយការណ៍​ពី​លោក ​​Fabrizio Romano បាន​ឲ្យ​ដឹង​ថា កីឡាករ​វ័យ 33 ឆ្នាំ​រូប​នេះ​គ្រោង​នឹង​ចុះ​កុងត្រា​ជាមួយ​ក្លឹប Celta Vigo។

យ៉ាង​ណា​មិញ Celta Vigo ក៏​ជា​ក្លឹប​ដែល​ស្ថិត​នៅ​លីគ​កំពូល​នៃ​ប្រទេស​អេស្ប៉ាញ​ដែរ ហើយ​ពេល​នេះ​គេ​បាន​ដឹង​ថា ពួក​គេ​បាន​ព្រមព្រៀង​លើ​លក្ខខណ្ឌ​ទាំងអស់​ដែល Marcos Alonso ទាមទារ​ចង់​បាន​ហើយ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ Celta Vigo នៅ​តែ​ត្រូវ​ដោះស្រាយ​បញ្ហា​តុល្យភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន​ជា​មុន​សិន ទើប​អាច​ចុះ​ឈ្មោះ​កីឡាករ​ចំណូល​ថ្មី​បាន។

Marcos Alonso កំពុង​រងចាំ​តែ​ការ​បើក​ភ្លើង​ខៀវ​ពី Celta Vigo ប៉ុណ្ណោះ។ គួរ​ដឹង​ផង​ដែរ​ថា កន្លង​មក​មាន​របាយការណ៍​ជា​ច្រើន​បាន​លើក​ឡើង​ថា ក្លឹប​បិសាចក្រហម Manchester United ចង់​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ Marcos Alonso ផង​ដែរ ប៉ុន្តែ​របាយការណ៍​ពី​លោក Fabrizio Romano បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា បិសាចក្រហម មិន​ដែល​ចាប់​អារម្មណ៍​ចង់​បាន​គាត់​នោះ​ទេ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២