បាល់ទាត់អន្តរជាតិ
Manuel Ugarte អាចនឹងមកដល់ Old Trafford ទាន់ពេលវេលានៃការប្រកួតទល់នឹង Liverpool

ខ្សែបម្រើកណ្ដាល Manuel Ugarte នឹងធ្វើដំណើរទៅប្រទេសអង់គ្លេស នៅថ្ងៃអង្គារនេះ ដើម្បីពិនិត្យសុខភាពនៅក្លឹបបិសាចក្រហម Manchester United ហើយកីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះ អាចនឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹបថ្មីរបស់ខ្លួន ក្នុងការប្រកួត Premier League នៅថ្ងៃអាទិត្យ ដែលត្រូវតតាំងជាមួយក្រុមភ្ញៀវ Liverpool។
កីឡាករ Manuel Ugarte គឺជាគោលដៅនៃការចង់បានរបស់បិសាចក្រហមជាយូរមកហើយ ប៉ុន្តែពួកគេទើបតែចុះហត្ថលេខាបានសម្រេចលើកីឡាករវ័យ 23 ឆ្នាំរូបនេះប៉ុណ្ណោះ។ យោងតាមអ្នកកាសែតលោក David Ornstein បានអះអាងថា Ugarte នឹងធ្វើដំណើរទៅពិនិត្យសុខភាពជាមួយក្រុមរបស់លោក Erik ten Hag ថ្ងៃនេះ មុនពេលប្រកាសពីការចុះហត្ថលេខាជាផ្លូវការណ៍ លើកិច្ចព្រមព្រៀងរយៈពេលវែងនៅ Old Trafford។
ដូចគ្នានេះដែរ អ្នកកាសែតលោក Fabrizio Romano ក៏បានឲ្យដឹងថា Manuel Ugarte មានចំណងចាកចេញពី PSG ប៉ុន្តែគាត់ចង់ផ្លាស់ទៅចូលរួមជាមួយតែក្លឹបបិសាចក្រហមប៉ុណ្ណោះ បើទោះបីជា PSG ចង់លក់គាត់ទៅឲ្យក្លឹបផ្សេងទៀតក៏ដោយ ក៏ប្រហែលជាគាត់នឹងមិនយល់ព្រមទេ។
ប្រភព: Sportsmole