Connect with us

បាល់ទាត់អន្តរជាតិ

Van Dijk និង Luis Suarez សរសើរ​ទម្រង់​លេង​របស់ Darwin Nunez

Published

on

ទាំង​អតីត​កីឡាករ​របស់​ក្លឹប​ហង្សក្រហម Liverpool និង​កីឡាករ​បច្ចុប្បន្ន​របស់​ពួក​គេ សុទ្ធ​តែ​បង្ហាញ​ការ​ពេញ​ចិត្ត​ខ្លាំង​អំពី​ខ្សែប្រយុទ្ធ Darwin Nunez ដែល​កំពុង​ត្រៀម​ផ្ទេរ​មក​កាន់​ទឹកដី Anfield នៅ​រដូវក្តៅ​នេះ​ហើយ។

កីឡាករ​សញ្ជាតិ​អ៊ុយរូហ្គាយ Darwin Nunez ត្រូវ​បាន​គេរាយការណ៍​ថា បាន​យល់ព្រម​លើ​លក្ខ​ខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​នឹង​ក្រុម​របស់​លោក Jurgen Klopp ហើយ។ បច្ចុប្បន្ន​ Liverpool កំពុង​ពិភាក្សា​ជាមួយ​នឹង​ក្លឹប Benfica ទាក់​ទង​នឹង​តម្លៃ​ផ្ទេរ​តម្លៃ 100 លានអឺរ៉ូ (85 លានផោន) សម្រាប់​កីឡាករ​វ័យ 22 ឆ្នាំ​រូប​នេះ។

ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ដែរ Van Dijk និង Luis Suarez បាន​សរសើរ​ដល់​ទម្រង់​លេង​របស់ Nunez។ ខ្សែ​ការពារ​កណ្ដាល​របស់​ក្លឹប​ហង្សក្រហម Liverpool បច្ចុប្បន្ន Virgil van Dijk ធ្លាប់​បាន​លេង​តទល់​ជាមួយ​ខ្សែប្រយុទ្ធ​រូប​នេះ​នៅ Champions League កាល​ពី​រដូវកាល​​នេះ ដែល​ទើប​តែ​នឹង​បញ្ចប់។ Van Dijk ឃើញ​ពី​ទម្រង់​លេង​ដ៏​លេច​ធ្លោរ​របស់​កីឡាករ​រូប​នេះ​ផង​ដែរ។

បក​ត្រឡប់​ទៅ​អតីតកាល ក្នុង​បទ​សម្ភាសន៍​ជាមួយ Rio Ferdinand ដែល​និយាយ​អំពី​ខ្សែប្រយុទ្ធ​ដ៏​លំបាក​​បំផុត​​ដែល​​គាត់ធ្លាប់​ជួប​ប្រទះក្នុងអាជីព​របស់​គាត់ ពេល​នោះ​បុរស​សញ្ជាតិ​ហូឡង់ Virgil van Dijk បាននិយាយ​ថា “Darwin Nunez ស្រដៀង​នឹង Erling Haaland បន្តិច​ដែរ ត្រង់​គាត់​មាន​ភាព​រហ័ស​រហួន ខ្ពស់ និង​រឹង​មាំខ្លាំង ហើយ​វា​ពិត​ជា​លំបាក​ណាស់​ក្នុង​ការ​លេង​ត​ទល់​ជាមួយ​នឹង​គាត់”។

បែរ​មក Luis Suarez ដែល​ជា​មិត្ត​រួម​សញ្ជាតិ​របស់ Darwin Nunez និង​ជា​អតីត​កីឡាករ​របស់​ក្លឹប​ហង្សក្រហម Liverpool ដែរ​នោះ​ក៏​បាន​ស្តី​បន្ទោស​អតីត​ក្លឹប​របស់​គាត់​គឺ Barcelona ចំពោះ​ការ​មិន​ព្រម​ស្ដាប់​តាម​គាត់​ឲ្យ​ចុះ​ហត្ថលេខា​លើ Nunez។

ខ្សែប្រយុទ្ធ Luis Suarez បាន​និយាយ​ថា “ខ្ញុំ​បាន​ណែនាំ Darwin ទៅ​ឲ្យ Barcelona តាំង​ពី​គាត់​លេង​នៅ Almeria មកម្ល៉េះ”។

Luis Suarez បាន​បន្ថែម​ថា៖ “ពេល​នោះ Barcelona បាន​តប​មក​​ខ្ញុំ​ថា គាត់​លេងនៅ Almeria ហើយ​ថា​គាត់​នៅ​ក្មេង​ខ្ចី​ពេក។ ប៉ុន្តែ​ជំនួស​ឲ្យ​ការ​ចុះ​កុងត្រា​លើ​គាត់​ឥឡូវ 80 លានអឺរ៉ូ 90 លានអឺរ៉ូ រឺ 100 លានអឺរ៉ូ ពេល​នោះ​​គេ (Nunez) មាន​តម្លៃ​ត្រឹម​តែ 15 លានអឺរ៉ូ រឺ 20 លានអឺរ៉ូ​ប៉ុណ្ណោះ”។

ប្រភព: Metro

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២