បាល់ទាត់អន្តរជាតិ
Cristiano Ronaldo ចង់ឲ្យក្លឹបរបស់ខ្លួនប្ដូរគ្រូបង្វឹកចេញ ហើយយក Zidane ទៅដឹកនាំជំនួសវិញ
តារាឆ្នើម Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា មិនពេញចិត្តនឹងស្ថានភាពដែលគាត់មិនទាន់ឈ្នះពានសំខាន់ៗណាមួយជាមួយនឹង Al-Nassr បែបនេះឡើយ។ យោងតាមរបាយការណ៍ពី Marca បានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះបានបង្ហាញពីការព្រួយបារម្ភរបស់គាត់ ទៅកាន់ថ្នាក់លើរបស់ក្លឹប។
ដើម្បីដោះស្រាយស្ថានការណ៍នេះ Cristiano Ronaldo បានស្នើឲ្យក្លឹបរបស់ខ្លួន ស្វែងរកបេក្ខភាពគ្រូបង្វឹកថ្មីមកជំនួសតំណែងគ្រូបង្វឹកបច្ចុប្បន្នគឺ Luis Castro។ លើសពីនេះទៀត Ronaldo បានស្នើឲ្យក្លឹបនាំយកអតីតគ្រូបង្វឹកឆ្នើម Zinedine Zidane ទៅដឹកនាំបន្ត។
ដោយឡែកសម្រាប់ Zinedine Zidane ផ្ទាល់ យើងមិនដឹងថា គាត់អាចទៅដឹកនាំក្លឹបនៅអារ៉ាប៊ីសាអូឌីត រឺអត់នោះទេ ខណៈដែលកន្លងមក គាត់ធ្លាប់បានបដិសេធមិនព្រមទៅដឹកនាំជាមួយក្លឹបធំៗជាច្រើនផងដែរ។ អតីតគ្រូបង្វឹកឆ្នើមរបស់ក្លឹប Real Madrid រូបនេះ មិនមានការងារធ្វើចាប់តាំងពីរដូវក្តៅឆ្នាំ 2021 មកម្ល៉េះ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Jurgen Klopp លើកឡើងថា កីឡាករមិនមែនជាផ្នែកមួយដ៏សំខាន់ ក្នុងការធ្លាក់ចុះនៃទម្រង់លេងរបស់បិសាចក្រហមនោះទេ
-
បាល់ទាត់អន្តរជាតិ5 days ago
Paul Dybala បង្ហាញអារម្មណ៍ពិតរបស់ខ្លួន ក្រោយបានពាក់អាវលេខ 10 នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ3 days ago
Joshua Kimmich កំពុងមានជម្រើស 2 រវាង Barcelona និង Real Madrid