Connect with us

បាល់ទាត់អន្តរជាតិ

Barcelona បញ្ជាក់​ពី​ការ​បន្ត​កុងត្រា​ថ្មី​សម្រាប់ Sergi Roberto

Published

on

កាល​ពី​មុន​នេះ​បន្តិច ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​បញ្ជាក់​ថា កីឡាករ Sergi Roberto បាន​​បន្ត​កុងត្រា​ថ្មី​មួយ​ឆ្នាំ​ទៀត​សម្រាប់​ក្លឹប ពោល​គឺ​កុងត្រា​ថ្មី​នឹង​មាន​សុពល​ភាព​រហូត​ដល់​ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2023។

Roberto ដែល​ជា​ខ្សែបម្រើ​កណ្តាល និង​អាច​លេង​នៅ​ការពារ​ស្លាប​ស្ដាំ​ផង​ដែរ ដែល​មួយ​រយៈ​ចុងក្រោយ​នេះ មាន​ទម្រង់​លេង​មិន​សូវ​ល្អ​ឡើយ បូក​រួមជា​មួយ​នឹង​របួស​រយៈ​ពេល​យូរ​ផងដែរ។ អ្នក​គាំទ្រ​ហាក់​ដូច​ជា​មិន​សូវ​សប្បាយ​ចិត្ត​ឡើយ ក្នុង​ការ​ដែល​ក្លឹប​ព្យាយាម​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ។

Sergi Roberto គឺ​ជា​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាក់​យុវជន​របស់​ក្លឹប Barcelona នេះ​ផ្ទាល់​តែ​ម្ដង ដែល​គាត់​លេង​តាំង​ពី​ U16 មកម្ល៉េះ រហូត​ប្រូម៉ូត​មកលេង​នៅ​​ឈុត​ធំ និង​បន្ត​រហូត​ដល់​បច្ចុប្បន្ន។

ក្នុងឆ្នាំ 2016 ខ្សែបម្រើ Sergi Roberto បាន​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​សម្រាប់​ក្លឹប និង​ភាគ​ច្រើន​លេង​នៅ​តំណែង​ជា​ខ្សែការពារ​ស្តាំ ខណៈ​ដែល​ពេល​នោះ Dani Alves បាន​ផ្ទេរ​ទៅ​កាន់​ក្លឹប​សេះបង្កង់ Juventus។

ប្រភព: Barcelona

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២