បាល់ទាត់អន្តរជាតិ
ក្លឹប Al Ahli នឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើមម្នាក់ ក្នុងចំណោមកីឡាករទាំង 2 រូបនេះ
ក្លឹប Al-Ahli របស់អារ៉ាប៊ីសាអូឌីត បានក្លាយជាក្លឹប ដែលទើបតែត្រូវបានគេចាប់អារម្មណ៍ខ្លាំងក្នុងទីផ្សារដោះដូរកីឡាករនារដូវក្ដៅនេះ ខណៈដែលពួកគេបានព្យាយាមចង់ចុះហត្ថលេខាលើកីឡាករឆ្នើមៗពីតំបន់អឺរ៉ុបយកទៅ។ នៅថ្ងៃនេះ មានសេចក្តីរាយការណ៍មួយបានអះអាងថា ក្លឹប Al-Ahli បានយល់ព្រមលើលក្ខខណ្ឌ នៃការផ្ទេរខ្សែប្រយុទ្ធ Victor Osimhen របស់ Napoli ហើយ។
មិនយូរប៉ុន្មាន ក្រោយមកទៀត ប្រភពមួយផ្សេង បានបង្ហើបថា ក្លឹប Al-Ahli ក៏បានឈានដល់កិច្ចព្រមព្រៀងជាមួយ Ivan Toney របស់ Brentford ផងដែរ។ ទោះជាយ៉ាងណាក៏ដោយសម្រាប់របាយការណ៍ពីអ្នកកាសែតលោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា Al-Ahli នឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់ម្នាក់ប៉ុណ្ណោះ ក្នុងចំណោមកីឡាករទាំង 2 រូបនេះ។
ក្លឹបយក្សរបស់អារ៉ាប៊ីសាអូឌីត Al-Ahli ចង់បាន Osimhen ដែលជាអាទិភាពដំបូងរបស់ពួកគេ ប៉ុន្តែកីឡាកររូបនេះមិនទាន់បើកភ្លើងខៀវ ក្នុងការផ្ទេរនេះទេ។ គាត់ចង់បន្តលេងនៅក្លឹបធំៗក្នុងតំបន់អឺរ៉ុប ស្របពេលដែល Chelsea នៅតែព្យាយាមចរចារជាមួយខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ារូបនេះដូចគ្នា។ បើមិនអាចផ្ទេរ Osimhen បានទេ Al-Ahli នឹងចុះហត្ថលេខាលើ Ivan Toney ជំនួសវិញ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Jurgen Klopp លើកឡើងថា កីឡាករមិនមែនជាផ្នែកមួយដ៏សំខាន់ ក្នុងការធ្លាក់ចុះនៃទម្រង់លេងរបស់បិសាចក្រហមនោះទេ
-
បាល់ទាត់អន្តរជាតិ5 days ago
Paul Dybala បង្ហាញអារម្មណ៍ពិតរបស់ខ្លួន ក្រោយបានពាក់អាវលេខ 10 នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ3 days ago
Joshua Kimmich កំពុងមានជម្រើស 2 រវាង Barcelona និង Real Madrid