បាល់ទាត់អន្តរជាតិ
Arsenal ត្រៀមចុះហត្ថលេខាលើអតីតអ្នកចាំទីរបស់ក្លឹប Barcelona
អ្នកចាំទី Aaron Ramsdale របស់ Arsenal ថ្មីៗនេះទើបនឹងបានចូលរួមជាមួយក្លឹប Southampton ជាផ្លូវការណ៍ ក្នុងតម្លៃទិញផ្ដាច់កុងត្រា 21.4 លានអឺរ៉ូ។ ដើម្បីជាការឆ្លើយតបនឹងការបាត់បង់បេក្ខភាពអ្នកចាំទីម្នាក់ ពួកគេនឹងស្វែងរកការចុះហត្ថលេខាលើអ្នកចាំទីថ្មីម្នាក់មកជំនួសកន្លែងរបស់ Aaron Ramsdale។
យោងតាមប្រភពច្បាស់ការណ៍មួយពីអ្នកកាសែតលោក Fabrizio Romano បានឲ្យដឹងថា Arsenal បានឈានដល់កិច្ចព្រមព្រៀងជាមួយ Bournemouth ហើយ ដើម្បីខ្ចីជើងអ្នកចាំទីសញ្ជាតិប្រេស៊ីល Neto ដែលជាអតីតអ្នកចាំទីដែលធ្លាប់ប្រកបអាជីពជាមួយក្លឹបអ្នកមានបុណ្យ Barcelona កាលពីអំឡុងឆ្នាំ 2019–2022។
ដំបូងឡើយ អាទិភាពដំបូងដែល Arsenal ចង់បាន គឺអ្នកចាំទីវ័យក្មេងរបស់ Espanyol កីឡាករ Joan Garcia។ យ៉ាងណា ពួកគេបានសម្រេចចិត្តបោះបង់ការផ្ទេរកីឡាកររូបនេះ ដោយសារតែតម្លៃខ្លួនខ្ពស់រហូតដល់ 30 លានអឺរ៉ូ។ ទន្ទឹមនឹងនេះដែរ សម្រាប់ការខ្ចីជើង Neto គឺបានទទួលបានអនុញ្ញាតពី Bournemouth ខណៈដែលពួកគេទើបនឹងបានខ្ចីជើងអ្នកចាំទី Kepa Arrizabalaga របស់ Chelsea ផងដែរ កាលពីពេលថ្មីៗនេះ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
Militao ត្រឡប់មកវិញ ខណៈកីឡាករសំខាន់ 2 រូបនឹងខកខានការប្រកួតទល់នឹង Real Sociedad នៅថ្ងៃអាទិត្យនេះ
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ប្រាប់ឈ្មោះអតីតក្លឹបចាស់មួយ ដែលគាត់ស្រឡាញ់បំផុត
-
បាល់ទាត់អន្តរជាតិ5 days ago
បិសាចក្រហមត្រៀមកញ្ចប់ថវិកា 70 លានផោន ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់របស់ Crystal Palace នៅឆ្នាំក្រោយ